ឧបនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc ចូលរួមពិធីបើក បវេសនកាលនៅសាលាមិត្តភាព T78 (T៧៨)

ឧបនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc ចូលរួមពិធីបើក បវេសនកាលនៅសាលាមិត្តភាព T78 (T៧៨) - ảnh 1
ឧបនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc វាយស្គរបើកបវេសនកាលនៅសាលាមិត្តភាព​ T78


(VOVworld) - នាព្រឹកថ្ងៃទី២៣ កញ្ញា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen
Xuan Phuc បានចូលរួមពិធីបើកបវេសនកាលនៃសាលាមិត្តភាព T78 (T៧៨)។នេះ
ជាសាលាពិសេស ដែលមានភារកិច្ចស្នូល គឺបណ្ដុះបណ្ដាលភាសាវៀតណាម
សំរាប់សិស្សានុសិស្សឡាវនិងបណ្ដុះបណ្ដាលកម្រិតអនុវិទ្យាល័យសំរាប់បណ្ដា
សិស្សានុសិស្សភាគតិចនៃខេត្តទាំង២២នៅតំបន់ភ្នំភាគខាងជើងវៀតណាម។
ថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានអះអាងថា សាលាមិត្តភាពT78
ត្រូវយកចិត្តទុកដាក់ លើកកំពស់ថែមទៀតនូវគុណភាពការបង្រៀននិងរៀនសូត្រ
លើគ្រប់វិស័យ និងកសាងជួរគ្រូបង្រៀនដ៏រឹងមាំខាងនយោបាយ ប៉ិនប្រសប់ខាង
មុខជំនាញ ស្មោះត្រង់ខាងសីលធម៌និងមានទឹកចិត្តចំពោះបុព្វហេតុមហាសាមគ្គី
ភាពជាតិ ក៏ដូចជាទំនាក់ ទំងមិត្តភាពពិសេសរវាងវៀតណាមនិងឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ