ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam ជួបប្រជុំគណៈកម្មាធិការមជ្ឈិមជាដឹកនាំការអនុវត្តកម្មវិធីគោលដៅជាតិស្តីពីការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព

(VOVWORLD) - នារសៀលថ្ងៃទី ១០ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល គណៈកម្មាធិការមជ្ឈិមដឹកនាំការអនុវត្តកម្មវិធីគោលដៅជាតិស្តីពីការកាត់បន្ថយភាពក្រីក្រប្រកប ដោយចីរភាព បានជួបប្រជុំក្រោមអធិបតីភាពរបស់ លោកឧបនាយករដ្ឋមន្រ្តីវៀតណាម Vu Duc Dam។
ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam ជួបប្រជុំគណៈកម្មាធិការមជ្ឈិមជាដឹកនាំការអនុវត្តកម្មវិធីគោលដៅជាតិស្តីពីការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព - ảnh 1 ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam 

នាឆ្នាំ ២០១៩ ថវិកាមជ្ឈិមសម្រាប់កម្មវិធីគោលដៅជាតិស្តីពីការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព មានចំនួនជាង ១០.៤០០ ពាន់លានដុង (ស្មើនឹង ៤៤៦ លានដុល្លារអាមេរិក)។ លើសពីនេះទៀត ថវិកាកមជ្ឈិមក៏បានបន្តរៀបចំថវិកា ដើម្បីអនុវត្តគោលនយោបាយជាប្រចាំសម្រាប់ក្រុមគ្រួសារក្រីក្រ និងក្រុមគ្រួសារកៀកក្រីក្រដូចជាសុខាភិបាល ការអប់រំ លំនៅដ្ឋាន ឥណទានអនុគ្រោះ ការជម្រុញធ្វើកសិកម្មរុក្ខកម្មជាដើម។

នៅក្នុងកិច្ចប្រជុំនេះ សមាជិកគណៈកម្មាធិការបញ្ជាដឹកនាំ បានឯកភាពគ្នាលើគោលដៅរបស់កម្មវិធីក្នុងឆ្នាំ ២០២០ គឺផ្តោតសំខាន់លើការកាត់បន្ថយអត្រាគ្រួសារក្រីក្រជាមធ្យមនៅទូទាំងប្រទេស ១-១.៥% / ឆ្នាំ។ ក្នុងដំណាក់កាល ឆ្នាំ ២០២១-២០២៥ បន្តអនុវត្តកម្មវិធីគោលដៅជាតិស្តីពីការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ