ឧបនាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយអគ្គលេខាធិការតុលាការ PCA

(VOVworld) - ថ្លែងមតិនៅជំនួបសន្ទនាជាមួយ អគ្គលេខាធិការតុលាការអាជ្ញា
កណ្ដាលអចិន្ត្រៃអន្តរជាតិ (PCA) នារសៀលថ្ងៃទី២៨ កញ្ញា នៅទីក្រុងញូវយ៉ករបស់
អាមេរិក ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh
Minh បានអះអាងថា វៀតណាមមានបំណងទទួលបានការជួយឧបត្ថម្ភកិច្ចសហ
ប្រតិបតិ្តការរបស់ PCA ក្នុងការបណ្ដុះបណ្ដាល លើកកំពស់សមត្ថភាពនៃកម្មាភិ
បាលយុត្តិធម៌វៀតណាមដើម្បីបម្រើប្រទេសជាតិក្នុងដំណើរការសមាហរណកម្ម។
អគ្គលេធិការ PCA លោក Siblesz បានអះអាងថា PCA ត្រៀមខ្លួនជាស្រេចជួយ
ឧបត្ថម្ភវៀតណាមក្នុងការលើកកំពស់សមត្ថភាពសំរាប់កម្មាភិបាល អ្នកជំនាញការ
យុត្តិធម៌វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ