ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយនាយកស្ថាប័នការពារបរិស្ថានអាមេរិក

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយនាយកស្ថាប័នការពារបរិស្ថានអាមេរិក - ảnh 1
ឧបនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយ
លោកស្រី Gina McCarthy (រូបថតៈVGP/Lê Sơn​)


(VOVworld)-ក្នុងជំនួបសន្ទនាជាមួយនាយកស្ថាប័នការពារបរិស្ថានរបស់អាមេរិក
លោក Gina McCarthy នារសៀលថ្ងៃទី១៥មេសា ឧបនាយករដ្ឋមន្រ្តីវៀតណាម
លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃទំនាក់ទំនង សហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរនាពេលកន្លងទៅ។ ទន្ទឹម នឹង
នោះ ក៏ទទួលស្គាល់ការរួមចំណែកក្នុងកិច្ចសហប្រតិបត្តិការអំពីបរិស្ថានរបស់
ស្ថាប័ននៃប្រទេសទាំងពីរ ជាពិសេសគឺកម្មវិធីសហប្រតិបត្តិការ ស្រាវជ្រាវ និង ជំនះពុះពារលើផលវិបាកដោយជាតិគីមីពុលព័ណ៌លឿងទុំ/dioxin។ លោក​Nguyen
Xuan Phuc បានស្នើថានាពេលខាងមុខ ស្ថានប័នការពារបរិស្ថាននៃប្រទេស ទាំងពីរត្រូវជម្រុញខាងកិច្ចសហប្រតិបត្តិការលើបណ្តាវិស័យដែលជាប្រៀបខ្លាំង
របស់ អាមេរិកនិងវៀតណាមមានតម្រូវការ ដូចជា ត្រួតពិនិត្យការបំពុលនិងការ
ពារ បរិស្ថាននៅទន្លេ និងផ្លាស់ប្តូរអ្នកជំនាញបណ្តុះបណ្តាលអំពីការគ្រប់គ្រង
បរិស្ថានជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ