ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung អញ្ជើញចូលរួមពិធីបំផុស ការប្រឡងប្រណាំងតភ្ជាប់បណ្ដាគម្រោងខ្សែបញ្ជូនថាមពល៥០០គីឡូវ៉ុល

(VOVWORLD) - អញ្ជើញថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung បានកត់សម្គាល់ការរួមចំណែករបស់ប្រជាជនក្នុងស្រុកនេះ ដោយបាន រើរុះផ្ទះលំនៅនិងដីធ្លីផលិតកម្មកសិកម្ម ដើម្បីប្រគល់ផ្ទៃរាបសម្រាប់ដំណើរ ការគម្រោង។
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung អញ្ជើញចូលរួមពិធីបំផុស ការប្រឡងប្រណាំងតភ្ជាប់បណ្ដាគម្រោងខ្សែបញ្ជូនថាមពល៥០០គីឡូវ៉ុល - ảnh 1 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung អញ្ជើញថ្លែងនៅពិធីនេះ (រូបថត៖ TTXVN)

  នាព្រឹកថ្ងៃទី១៣ ខែកញ្ញា នៅមជ្ឈមណ្ឌលរដ្ឋបាលស្រុក Quang Trach ខេត្ត Quang Binh សម្ព័ន្ធក្រុមហ៊ុនថាមពលអគ្គីសនីវៀតណាម និងក្រុមហ៊ុនបញ្ជូន ថាមពលជាតិបានរៀបចំពិធីបំផុសការប្រឡងប្រណាំងតភ្ជាប់បណ្ដាគម្រោងខ្សែ បញ្ជូនថាមពល៥០០គីឡូវ៉ុល។

        អញ្ជើញថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung បានកត់សម្គាល់ការរួមចំណែករបស់ប្រជាជនក្នុងស្រុកនេះ ដោយបាន រើរុះផ្ទះលំនៅនិងដីធ្លីផលិតកម្មកសិកម្ម ដើម្បីប្រគល់ផ្ទៃរាបសម្រាប់ដំណើរ ការគម្រោង។ លោកឧបនាយករដ្ឋមន្រ្តីបានស្នើអោយគណៈកម្មាធិការប្រជាជន នៃបណ្ដាខេត្តក្រុងដែលមានខ្សែបញ្ជូនថាមពលឆ្លងកាត់ ត្រូវតែបង្កើនការគ្រប់ គ្រងដើម្បីធានាសុវត្ថិភាពគុណភាពសម្រាប់គម្រោងការណ៍។

        “យើងខ្ញុំវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ក្នុងការងាររំដោះដីធ្លី ធានាសន្តិសុខនយោបាយ និងសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម។ យើងយល់ច្បាស់នូវសារសំខាន់នៃគម្រោងការណ៍នេះ ហេតុដូច្នេះបានជានា ពេលកន្លងទៅ រដ្ឋាភិបាលបានចេញផ្សាយយន្តការពិសេសចំពោះគម្រោងការណ៍ ព្រមទាំងបញ្ជាណែនាំយ៉ាងទៀងទាត់អោយក្រសួងឧស្សាហពាណិជ្ជកម្មនិង ក្រសួងស្ថាប័នទាក់ទិននានាប្រមូលអារម្មណ៍សម្រេចការងារផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ