ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ទទួលជួបនាយកជាន់ខ្ពស់ នៃសម្ព័ន្ធក្រុមហ៊ុន J Trust

(VOVWORLD) - លោក Vuong Dinh Hue បានវាយតម្លៃខ្ពស់ចំពោះបទពិសោធន៍របស់ J Trust ក្នុងការរៀបចំរចនា សម្ព័ន្ធអង្គការឥណទានឡើងវិញអោយបានសមស្របទៅនឹងគោលជំហររបស់ រដ្ឋាភិបាលវៀតណាម ដែលមានបំណងចង់បង្កលក្ខណៈងាយស្រួលសម្រាប់វិនិ យោគទាំងជាតិនិងអន្តរជាតិ ជាពិសេសគឺវិនិយោគិនមានសមត្ថភាពខាងហិរញ្ញ វត្ថុនិងការគ្រប់គ្រង ដើម្បីទិញយកនិងអភិវឌ្ឍន៍ធនាគារអន់ខ្សោយនានានៅវៀត ណាម ដែលក្នុងនោះមាន CBBank។ 
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ទទួលជួបនាយកជាន់ខ្ពស់ នៃសម្ព័ន្ធក្រុមហ៊ុន J Trust - ảnh 1ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue (ខាងស្ដាំ) និងលោក Nobiru Adachi នាយកប្រតិបត្តិជាន់ខ្ពស់នៃសម្ព័ន្ធក្រុមហ៊ុន J Trust ប្រទេសជប៉ុន (រូបថត៖ TTXVN)

នារសៀលថ្ងៃទី២៩ ខែមីនា នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តីវៀត ណាមលោក Vuong Dinh Hue បានទទួលជួបលោក Nobiru Adachi នាយក ប្រតិបត្តិជាន់ខ្ពស់នៃសម្ព័ន្ធក្រុមហ៊ុន J Trust ប្រទេសជប៉ុន។ លោក Vuong Dinh Hue បានវាយតម្លៃខ្ពស់ចំពោះបទពិសោធន៍របស់ J Trust ក្នុងការរៀបចំរចនា សម្ព័ន្ធអង្គការឥណទានឡើងវិញអោយបានសមស្របទៅនឹងគោលជំហររបស់ រដ្ឋាភិ បាលវៀតណាម ដែលមានបំណងចង់បង្កលក្ខណៈងាយស្រួលសម្រាប់វិនិ យោគទាំងជាតិនិងអន្តរជាតិ ជាពិសេសគឺវិនិយោគិនមានសមត្ថភាពខាងហិរញ្ញ វត្ថុនិងការគ្រប់គ្រង ដើម្បីទិញយកនិងអភិវឌ្ឍន៍ធនាគារអន់ខ្សោយនានានៅវៀត ណាម ដែលក្នុងនោះមាន CBBank។ លោក Vuong Dinh Hue បានអះអាងថា រដ្ឋាភិបាលវៀតណាមមានបំណងចង់ផ្ទេរប្រគល់ឬលក់ CBBank អោយដៃគូដែល មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីរៀបចំរចនាសម្ព័ន្ធធនាគារនេះឡើងវិញ។ លោក ឧបនាយករដ្ឋមន្រ្តីបានស្នើអោយ J Trust សិក្សាស្រាវជ្រាវ ពិភាក្សាជាមួយ CBBank និងធនាគាររដ្ឋស្ដីពីវិធានការលក់ដូរ ហើយដោយឈរលើមូលដ្ឋាននោះ ធនាគាររដ្ឋនឹងដាក់ជូនរដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តីដើម្បីពិចារណានិងដោះ ស្រាយយ៉ាងឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ