ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue៖ ម្ចាស់ការបន្សាំទៅនឹងការរីកសាយភាយនៃលទ្ធិគាំពារនិយមក្នុងដំណើរការសមាហរណកម្ម

(VOVWORLD) - នាព្រឹកថ្ងៃទី៤ ខែធ្នូ នៅរដ្ឋធានីហាណូយ បានប្រារព្ធវេទិកាសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិវៀតណាមឆ្នាំ២០១៨។ អញ្ជើញថ្លែងនៅវេទិកា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ទំហំនាំចេញនាំចូលសរុបរបស់វៀតណាក្នុងឆ្នាំ២០១៨គ្រោងនឹងទទួលបាន៤៨៥ពាន់លានដុល្លាអាមេរិក ហើយ GDP នឹងកើនឡើងប្រមាណ៦,៨%។ 
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue៖ ម្ចាស់ការបន្សាំទៅនឹងការរីកសាយភាយនៃលទ្ធិគាំពារនិយមក្នុងដំណើរការសមាហរណកម្ម - ảnh 1 បនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue


 
ចំពោះដំណោះស្រាយនាពេលខាងមុខដើម្បីជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ច ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានអោយដឹងថា៖

        “ត្រូវបន្តចាត់វិធានការដើម្បីតភ្ជាប់តំបន់សេដ្ឋកិច្ចក្នុងប្រទេសជាមួយតំបន់ FDI ដើម្បីជួយអោយតំបន់សេដ្ឋកិច្ចទាំងពីរនេះសុទ្ធតែរីកចម្រើនថែមទៀត។ ប្រការនេះគឺសមស្របទៅនឹងគោលជំហរដោយឥតងាករេរបស់វៀតណាមនោះគឺធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម ក្នុងនោះយកការធ្វើសមា ហរណកម្មសេដ្ឋកិច្ចជាស្នូល ហើយតំបន់ FDI ជាតំបន់សេដ្ឋកិច្ចសរីរាង្គនៃខឿនសេដ្ឋកិច្ចវៀតណាម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ