ឧបនាយករដ្ឋមន្រ្តីវៀតណាមអំពាវនាវឲ្យមានការរួមដៃកែទម្រង់បែបបទរដ្ឋបាល

ឧបនាយករដ្ឋមន្រ្តីវៀតណាមអំពាវនាវឲ្យមានការរួមដៃកែទម្រង់បែបបទរដ្ឋបាល - ảnh 1
ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc ថ្លែងមតិនៅពិធីបំផុស (រូបថត៖VGP)

(VOVworld) - ការផ្ដើមគំនិតកែទម្រង់បែបបទរដ្ឋបាលនិងពាណិជ្ជកម្មអេឡិចត្រូនិក
ក្នុងវិស័យធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាល ធានារ៉ាប់រងបាត់អាជីពជា
ប្រធានបទនៃការប្រឡងដោយធានារ៉ាប់រងសង្គមវៀតណាមរៀបចំ ឡើង។ថ្លែងមតិ
នៅពិធីបំផុសការប្រឡងនេះនារសៀលថ្ងៃទី១៨ មិថុនា ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិ
បាលវៀតណាមលោក Nguyen Xuan Phuc បានអំពាវនាវ បណ្ដាអង្គការ អង្គភាព
អាជីវកម្ម បុគ្គលសកម្មចូលរួមការជួយជ្រោមជ្រែងប្រឡង ការផ្ដើមគំនិត សំណើរ ដំណោះស្រាយដើម្បីរួមកម្លាំងជាមួយរដ្ឋាភិបាលនិងផ្នែកធានារ៉ាប់រងសង្គមវៀត
ណាមអនុវត្តកំណែទម្រង់បែបបទរដ្ឋបាល ពាណិជ្ជកម្មអេឡិចត្រូនិច។លោកក៏
បានស្នើរឲ្យផ្នែកធានារ៉ាប់រងផ្ទៀងស្ដាប់មតិ របស់ប្រជាជននិងអង្គភាពអាជីវកម្ម បង្កលក្ខណងាយស្រួលសំរាប់ប្រជាជននិង អង្គភាពអាជីវកម្មក្នុងការអនុវត្តដំ
ណើរការ បែបបទរដ្ឋបាលនានាផងដែរ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ