ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវទទួលគ្រឿងឥស្សិយយស Itxala

(VOVWORLD) - នៅថ្ងៃទី ២៩ កក្កដា នៅរដ្ឋធានីវៀងច័ន្ទបានប្រព្រឹត្តទៅពិធីប្រគល់គ្រឿងឥស្សរិយយស Itxala (គ្រឿងឥស្សរិយយសសេរីភាព)ថ្នាក់ទី៣ ជូនឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក ង្វៀន បាក ហ៊ុង។ លោកឯកអគ្គរដ្ឋទូត ង្វៀន ប៉ា ហ៊ុង គឺជាឯកអគ្គរដ្ឋទូតបរទេសដំបូងគេប្រចាំឡាវ ដែលទទួលបានគ្រឿងឥស្សិរយយស Itxala ពីរដ្ឋឡាវ។ 

ក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសឡាវ លោក Saleurmxay Kommasith បានប្រគល់គ្រឿង Itxala ជូនឯកអគ្គរដ្ឋទូតង្វៀន ប៉ា ហ៊ុង សម្រាប់ការរួមចំណែកជាវិជ្ជមានដល់ទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើររវាងឡាវ-វៀតណាម និងវៀតណាម-ឡាវ អស់រយៈពេលជិត ៨ឆ្នាំ។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសឡាវបានវាយតំលៃខ្ពស់ចំពោះសកម្មភាពវិជ្ជមានរបស់ឯកអគ្គរដ្ឋទូត ង្វៀន ប៉ា ហ៊ុង ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងរឹតបន្តឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវទទួលគ្រឿងឥស្សិយយស Itxala - ảnh 1ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសឡាវ លោក Saleurmxay Kommasith បានប្រគល់គ្រឿង Itxala ជូនឯកអគ្គរដ្ឋទូតង្វៀន ប៉ា ហ៊ុង ។ រូបថត៖ VOV/ឡាវ

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត ង្វៀន ប៉ា ហ៊ុង បានអះអាងថា គ្រឿងឥស្សរិយយសដ៏ថ្លៃថ្លានេះនឹងក្លាយជាប្រភពនៃកម្លាំងចិត្ត និងលើកទឹកចិត្តដ៏ធំធេងសម្រាប់រូបលោក និងសហការី បន្តការខិតខំប្រឹងប្រែងអស់ពីសមត្ថភាព និងជានិច្ចកាលលើកតម្កើងប្រពៃណីដ៏ល្អប្រពៃ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម-ឡាវ និងឡាវ-វៀតណាម ដែលកាន់តែរីកចម្រើន រឹងមាំ និងប្រកបដោយមានប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ