ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិអះអាងនូវអធិបតេយ្យភាពរបស់វៀតណាមចំពោះតំបន់ដែលចិនបានដាក់ស្

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិអះអាងនូវអធិបតេយ្យភាពរបស់វៀតណាមចំពោះតំបន់ដែលចិនបានដាក់ស្ - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាម លោក Le Hoai Trung (TTXVN)

(VOV)_នាថ្ងៃទី១០ មិថុនា ឯកអគ្គរដ្ឋទូតវៀតណាម លោក Le Hoai Trung
ប្រធានគណៈ ប្រតិភូវៀតណាមប្រចាំការនៅអង្គការសហ​ប្រជាជាតិ ​បានជួបប្រា
ស្រ័យនិង ឆ្លើយសម្ភាសន៍អ្នកយកព័ត៍មានអន្តរជាតិមួយចំនួននៅទីក្រុង New York អាមេរិក ស្ដីអំពីការដែលចិនបាន ដាក់ ស្ថានីយខួង​ Haiyan Shiyou ៩៨១ នៅក្នុងតំបន់ សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាប​បាត​សមុទ្ររបស់វៀតណាម និងការដែលចិន បានជូនកំណត់ទូតនៅអង្គការ​សហប្រជាជាតិ ដោយមូលបង្កាច់វៀតណាម ។ 
ឯកអគ្គរដ្ឋទូត​ Le Hoai Trung បានសង្កត់ធ្ងន់ថា៖ បណ្ដាសកម្មភាពដែលកំពុងប្រ
ព្រឹត្តទៅនៅ​សមុទ្រខាងកើត ជាបញ្ហាដ៏ធ្ងន់ធ្ងរ និងអះអាងថា៖ វៀតណាមប្តេជ្ញាសំ ណូមពរចិនត្រូវដកស្ថានីយខួង និងនាវានានាចេញពី តំបន់សេដ្ឋកិច្ចផ្ដាច់មុខ និង​តំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ដើម្បីបង្កើតបរិយាកាសចរចារ១។ ចំពោះសំនួរស្ដីពីអំពីការដែលចិនបានថ្កោលទោសរបស់ចិនថា៖ បណ្ដា​នាវារបស់វៀតណាមមានចេតនាបង្ករឿងហេតុ និងបុកនាវាចិន ​ ឯកអគ្គរដ្ឋ​ទូត​
 Le Hoai Trung បានសង្កត់ធ្ងន់ថា៖ វៀតណាមបានអញ្ជើញអ្នកយក​ព័ត៍មាន​អន្តរជាតិនានា មកដល់ទីកន្លែងកើតហេតុនេះ ដើម្បីឃើញផ្ទាល់​អ្វីៗ​ដែលកំពុង កើតមានឡើងនៅទីនេះ។ បណ្ដារូបភាពដែលអ្នកយកព័ត៍មាន​វៀតណាមនិង អន្តរជាតិបានប្រកាសនោះ ដូចជានាវាចិនបាញ់ទឹកដាក់​លើនាវាវៀតណាម ឬ​ចេតនាបុកលិចទូកនេសាទវៀតណាម បានសរអោយឃើញការ​ពិតជាក់ស្ដែង។​
ឯកអគ្គរដ្ឋទូត​ Le Hoai Trung បានសង្កត់ធ្ងន់ថា៖ ​វៀតណាមមានគ្រប់ភ័ស្តុ តាង ប្រវត្តិសាស្ត្រ និងមូលដ្ឋានគតិយុត្តិ ដើម្បី​អះអាងនូវអធិបតេយ្យភាពរបស់ខ្លួនចំ ពោះតំបន់ដែលចិនបានដាក់ស្ថានីយ៍ខួង។ វៀតណាមមានគោលដំណងដោះ
ស្រាយបញ្ហា នេះតាមរយៈជំនួប​សន្ទនា ការចរចារប្រកបដោយសន្តិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ