ឯកអគ្គរដ្ឋទូតអូស្ត្រាលីវាយតម្លៃខ្ពស់ចំពោះ “ស្នាដៃពិសេស” របស់វៀតណាម

(VOVWORLD) - វាយតម្លៃខ្ពស់ចំពោះតួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២០របស់វៀតណាម លោកឯកអគ្គរដ្ឋទូត Will Nankervis បាន អះអាងថា វៀតណាមរក្សាបាននូវកម្លាំងចលករនៃចក្ខុវិស័យតំបន់មហា សមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ដែលក្នុងនោះដាក់អាស៊ាននៅទីតាំងមជ្ឈភាព។ 
ឯកអគ្គរដ្ឋទូតអូស្ត្រាលីវាយតម្លៃខ្ពស់ចំពោះ “ស្នាដៃពិសេស” របស់វៀតណាម - ảnh 1 ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP កាលពីថ្ងៃទី១៥ វិច្ឆិកា។ (រូបថត៖ TTXVN)

លោក Will Nankervis ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំសមាគមន៍ ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅពេលអញ្ជើញឆ្លើយបទសម្ភាសន៍ សារព័ត៌មាននៅទីក្រុង ហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នាពេលចុងក្រោយ នេះបានសង្កត់ធ្ងន់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធនានា ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៥កន្លងទៅ ក្រោមអធិបតីភាពរបស់វៀតណាមនោះ គឺ “ស្នាដៃពិសេស” មួយក្នុងបរិបទ នៃជម្ងឺរាតត្បាត Covid-19។ វាយតម្លៃខ្ពស់ចំពោះតួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២០របស់វៀតណាម លោកឯកអគ្គរដ្ឋទូត Will Nankervis បាន អះអាងថា វៀតណាមរក្សាបាននូវកម្លាំងចលករនៃចក្ខុវិស័យតំបន់មហា សមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ដែលក្នុងនោះដាក់អាស៊ាននៅទីតាំងមជ្ឈភាព។ ពាក់ ព័ន្ធដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP លោកឯកអគ្គរដ្ឋទូត Will Nankervis បានចាត់ទុកថា នេះជាកិច្ចព្រមព្រៀងដ៏សំខាន់ ដែលបង្កើត ឡើងឱកាសដ៏ធំធេងសម្រាប់សហគ្រាស តាមរយៈការធ្វើសេរីភាវូបនីយកម្ម ពាណិជ្ជកម្ម សេវាកម្ម និងវិនិយោគ ក៏ដូចជាកែលម្អបរិយាកាសធ្វើអាជីវកម្ម ក្នុងតំបន់ទាំងស្រុងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ