ឯតទគ្គកម្មវះកាត់ផ្សាំបេះដូងនិងថ្លើមឆ្លងប្រទេសវៀតណាមនៅមន្ទីរពេទ្យមជ្ឈឹម Hue

(VOVWORLD) - មន្ទីរពេទ្យមជ្ឈឹម Hue ភាគកណ្ដាលវៀតណាម ទើបតែអនុវត្តប្រកបដោយ ជោគជ័យនូវការវះកាត់ផ្សាំសរីរាងគ្គចំនួន២ដោយព្រមៗគ្នា។ 

នោះគឺការវះកាត់ផ្សាំ បេះដូងនិងថ្លើមពីជនបរិច្ចាកស្លាប់ខួរក្បាលម្នាក់នៅរដ្ឋធានីហាណូយ។ បន្ទាប់ពីដឹងព័ត៌មានថា មានជនបរិច្ចាកសរីរាងគ្គដែលត្រូវស្លាប់ខួរក្បាលនៅ មន្ទីរពេទ្យ១០៣ រដ្ឋធានីហាណូយ នារាត្រីថ្ងៃទី៣០ ខែសីហា មន្ទីរពេទ្យមជ្ឈឹម Hue បានបញ្ជូនក្រុមវេជ្ជបណ្ឌិតទៅកាន់មន្ទីរពេទ្យ១០៣ដើម្បីដំណើរការវះកាត់ យកសរីរាងគ្គ។ បេះដូងនិងថ្លើមត្រូវបានយកពីរាងកាយជនបរិច្ចាកនោះកាលពី ព្រលឹមថ្ងៃទី៣១ ខែសីហា ហើយដល់ថ្ងៃត្រង់ថ្ងៃដដែល ត្រូវបានបញ្ជូនមកដល់ ទីក្រុង Hue វិញ ដោយយន្តហោះ។

បណ្ដាក្រុមវិជ្ជបណ្ឌិតនៅមន្ទីរពេទ្យមជ្ឈឹម Hue បានសហការគ្នាយ៉ាង ប្រញាប់ប្រញាល់ដើម្បីអនុវត្តការវះកាត់លើអ្នកជំងឺ២នាក់ដោយព្រមៗគ្នា។ ដល់ វេលាម៉ោង៧ថ្ងៃទី១ ខែកញ្ញា អ្នកជំងឺទាំងពីរនាក់បានដឹងខ្លួនវិញ ហើយបន្តត្រូវបាន ថែទាំ តាមដាន ក៏ដូចជាហាត់ប្រាណស្រាលៗដើម្បីស្ដារលទ្ធភាពពលកម្មកាយ សម្បទានផងដែរ។ សាស្ត្រាចារ្យ Pham Nhu Hiep នាយកមន្ទីរពេទ្យមជ្ឈឹម Hue បានអោយដឹងថា៖

“នាពេលអនុវត្តការវះកាត់ផ្សាំសរីរាងគ្គសម្រាប់អ្នកជំងឺ២នាក់ដោយព្រមៗគ្នាយ៉ាងដូច្នេះ គឺមានបញ្ហាច្រើនណាស់ ដែលទាមទារអោយមូលដ្ឋានសុខាភិបាល ត្រូវតែមានជំនាញខ្ពស់ទើបធ្វើបាន។ ការវះកាត់ផ្សាំបេះដូងនិងថ្លើមជាបច្ចេកទេស ពិបាកមួយក្នុងការវះកាត់ផ្សាំសរីរាងគ្គ។ ហេតុដូច្នេះហើយ ទាមទារអោយក្រុមវេជ្ជ បណ្ឌិតត្រូវមានសមត្ថភាពដ៏សមស្របដើម្បីធានាសុវត្ថិភាពសម្រាប់អ្នកជំងឺពេលដំណើរការវះកាត់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ