ឱកាសថ្មីសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយបេឡារុស

(VOVworld)-កិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការ
សេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រនិងបច្ចេកវិទ្យារវាងវៀតណាមជាមួយបេឡា រុស
បានប្រព្រឹត្តទៅក្នុងថ្ងៃទី២៦និងទី២៧តុលានៅក្រុង Minsk។​តាមរយៈកិច្ច ប្រជុំនេះ
ភាគីទាំងពីរបានវាយតម្លៃថា ទំនិញកសិផល ជុលផល និងតម្បាញ​កាត់​ដេរបស់
វៀតណាម មានលទ្ធភាពជាច្រើនជ្រៀបចូលទីផ្សាររបស់បេឡារុស ក្នុង ពេល
ជាមួយគ្នានោះ បេឡារុស មានការទាក់ទាញលើវិស័យកែច្នៃគ្រឿងយន្ត វិទ្យុអេឡិច
ត្រូនិកជាដើម។ ការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេស ទាំងពីរ និង
អនុម័តកិច្ចព្រមព្រៀងស្តីពីសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ីអឺរ៉ុប ក៏ដូចជា ដំណើរ
ទស្សនកិច្ចនាពេលខាងមុខរបស់ប្រធានាធិបតីបេឡារុស A. Lucashenco មក
វៀតណាមអាចជាចំណុចលោតផ្លោះក្នុងការជម្រុញកិច្ចសហប្រតិបត្តិការ ពាណិជ្ជ
កម្មវិនិយោគរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ