៥០ ឆ្នាំនៃទំនាក់ទំនងវៀតណាម - ចក្រភពអង់គ្លេស៖ សាស្ត្រាចារ្យ​អង់គ្លេស​វាយតម្លៃ​ជាវិជ្ជមានចំពោះសក្តានុពលនៃកិច្ចសហប្រតិបត្តិការអប់រំ និងវិទ្យាសាស្ត្រ

(VOVWORLD) - លោកសាស្ត្រាចារ្យ Patrick Callaghan សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ London South Bank (LSBU) បានអះអាងដូចច្នេះកាលពីថ្ងៃទី ៣ ឧសភា ក្នុងឱកាសដែលលោកប្រធានរដ្ឋវៀតណាម Vo Van Thuong អញ្ជើញទៅកាន់ចក្រភពអង់គ្លេស ចូលរួមពិធីឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះអង្គ Charles III និងម្ចាស់ក្សត្រី Camilla ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ឧសភា។
៥០ ឆ្នាំនៃទំនាក់ទំនងវៀតណាម - ចក្រភពអង់គ្លេស៖ សាស្ត្រាចារ្យ​អង់គ្លេស​វាយតម្លៃ​ជាវិជ្ជមានចំពោះសក្តានុពលនៃកិច្ចសហប្រតិបត្តិការអប់រំ និងវិទ្យាសាស្ត្រ - ảnh 1លោកសាស្ត្រាចារ្យ Patrick Callaghan

វៀតណាម និងអង់គ្លេសមានសក្ដានុពលយ៉ាងធំធេងអំពីកិច្ចសហប្រតិបត្តិកាលើវិស័យអប់រំ និងវិទ្យាសាស្ត្រ ជាវិស័យដែលចក្រភពអង់គ្លេសមានប្រៀបខ្លាំង ហើយវៀតណាមមានតម្រូវការ។

លោកសាស្ត្រាចារ្យ Patrick Callaghan សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ London South Bank (LSBU) បានអះអាងដូចច្នេះកាលពីថ្ងៃទី ៣ ឧសភា ក្នុងឱកាសដែលលោកប្រធានរដ្ឋវៀតណាម Vo Van Thuong អញ្ជើញទៅកាន់ចក្រភពអង់គ្លេស ចូលរួមពិធីឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះអង្គ Charles III និងម្ចាស់ក្សត្រី Camilla ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ឧសភា។

វាយតំលៃអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ លោកសាស្ត្រាចារ្យ Callaghan បានលើកច្បាស់ថា ទំនាក់ទំនងរវាងវៀតណាម -អង់គ្លេសកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ។ ការដែលប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (UKVFTA) នាខែធ្នូ ឆ្នាំ ២០២០ ហើយចូលជាធរមានជាផ្លូវការនាខែឧសភា ឆ្នាំ ២០២១ បានជួយទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជាង ៦,៨ ពាន់លានផោនកាលពីឆ្នាំមុន។ វៀតណាម និងអង់គ្លេសអាចជំរុញទំនាក់ទំនងទ្វេភាគីបន្ថែមទៀត តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនិងការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ ដែលជាវិស័យមានសក្តានុពលយ៉ាងធំធេង។ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងប្រទេសទាំងពីរមិនត្រឹមតែកំរិតការអប់រំឧត្តមសិក្សាប៉ុណ្ណោះទេ ថែមទាំងពង្រីកទៅការអប់រំលើកកម្ពស់ និងការអប់រំមធ្យមសិក្សាទៀតផង។

យោងតាមលោកសាស្រ្តាចារ្យ Callaghan ចក្រភពអង់គ្លេសមានភាពល្បីល្បាញអំពីគុណភាពអប់រំប៉ុណ្ដុះបណ្ដាលជាមួយមូលដ្ឋានគ្រឹះ និងបរិយាកាសសិក្សាស្រាវជ្រាវដ៏រស់រវើក ក្នុងនោះមានវិស័យសិក្សាស្រាវជ្រាវជាច្រើន ដែលពិភពលោកមានការយកចិត្តទុកដាក់ រួមមានបញ្ហាមានផលប៉ះពាល់ជាសកល ដែលត្រូវបានចែងក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ ទាំងនេះក៏ជាវិស័យដែលវៀតណាមចាប់អារម្មណ៍ខ្លាំង។ ដូច្នេះហើយ នាពេលអនាគត ភាគីទាំងពីរអាចបង្កើនកិច្ចសហប្រតិបត្តិការតាមរយៈទំនាក់ទំនងដៃគូសមស្របផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ