៩០ឆ្នាំសារព័ត៌មានបដិវត្តន៍វៀតណាម៖ប្រពៃណី ឫទ្ធានុភាពនិង ការទទួលខុសត្រូវ

៩០ឆ្នាំសារព័ត៌មានបដិវត្តន៍វៀតណាម៖ប្រពៃណី ឫទ្ធានុភាពនិង ការទទួលខុសត្រូវ - ảnh 1

(VOVworld) – “៩០ឆ្នាំសារព័ត៌មានបដិវត្តន៍វៀតណាម៖ប្រពៃណី ឫទ្ធានុភាពនិងការ
ទទួលខុសត្រូវ” គឺជាចំណងជើងនៃសិក្ខាសាលាដែលបានរៀបចំឡើងនាព្រឹក ថ្ងៃទី
១៨ មិថុនា នៅរដ្ឋធានីហាណូយ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៩០នៃទិវា
សារព័ត៌មានបដិវត្តន៍វៀតណាម។ដោយមានវឌ្ឍនភាពដ៏ខ្លាំងក្លា ប្រភេទសារព័ត៌
មានចំនួន៤បានមានការរួមវិភាគទានដ៏សំខាន់ក្នុងសមិទ្ធិផលរួម នៃបុព្វហេតុផ្លាស់
ប្ដូរថ្មីប្រទេសជាតិ។សារព័ត៌មានបានរកឃើញ ប្រឆាំងជាដាច់ខាង អំពើពុករលួយ
ខ្ជះខ្ជាយ ភាពអសកម្មសង្គម ចូលរួមឃ្លាំមើល បដិវាទ គោលនយោបាយ ពង្រីក
សិទ្ធិធ្វើជាម្ចាស់របស់ប្រជាជនជាដើម។ព្រមទាំងតស៊ូ ការពារអធិបតេយ្យភាពអំពី
កោះសមុទ្ររបស់មាតុប្រទេស បដិសេធព័ត៌មាន ទស្សនៈខុសឆ្គង រួមចំណែក
ពង្រឹកជំនឿជាក់របស់ប្រជាជនចំពោះបក្ស រដ្ឋ និង ជាវេទិការគួរឲ្យជឿទុកចិត្ត
របស់ប្រជាជន។បណ្ដាបទសន្ទរកថានៅសិក្ខាសាលានេះ បានលើកត្រដែតតួនា
ទីរបស់អ្នកកាសែត គុណធម៌ការងាររបស់អ្នកកាសែត ព្រមទាំងនាំចេញដំណោះ
ស្រាយសំដៅលើកកំពស់គុណភាពសារព័ត៌មាននា ពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ