៩៥ថ្ងៃជាប់ៗគ្នាហើយដែលវៀតណាមមិនមានករណីឆ្លង Covid-19 ក្នុងសហគមន៍ឡើយ

(VOVWORLD) - រហូតមកដល់ពេលនេះ អ្នកជម្ងឺចំនួន៣៥៧/៣៨៣នាក់ត្រូវបានប្រកាសជាសះស្បើយរួចហើយ។ 
នាព្រឹកថ្ងៃទី២០ កក្កដា គណៈកម្មការជាតិដឹកនាំការបង្ការនិងប្រយុទ្ធ ប្រឆាំងជម្ងឺ Covid-19 បានឲ្យដឹងថា គេមិនកត់ត្រាករណីឆ្លងជម្ងឺ Covid-19 ថ្មីឡើយ។ ដូច្នេះហើយ នេះជាថ្ងៃទី៩៥ជាប់ៗគ្នាដែល វៀតណាមមិនមាន ករណីឆ្លងថ្មីណាមួយនៅក្នុងសហគមន៍ឡើយ។ រហូតមកដល់ពេលនេះ អ្នក ជម្ងឺចំនួន៣៥៧/៣៨៣នាក់ត្រូវបានប្រកាសជាសះស្បើយរួចហើយ។ ចំនួន អ្នកជម្ងឺនៅសេសសល់កំពុងសម្រាកព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលនានា ដោយមានសុខភាពធម្មតា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ