ត្រៀមរៀបចំ​​ហេដ្ឋារចនាសម្ព័ន្ធដើម្បីស្វាគមន៍វិនិយោគិនមក​បណ្តាក់​ទុន​លើ​ឧស្សាហកម្ម semiconductor នៅវៀតណាម

(VOVWORLD) - នាព្រឹកថ្ងៃទី ៧ ខែធ្នូនេះ ជំនួបពិភាក្សា "ការត្រៀមរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់ឧស្សាហកម្ម semiconductor នៅវៀតណាម" ក្រោមអធិបតីភាពរបស់ក្រសួងផែនការនិងវិនិយោគ មជ្ឈមណ្ឌលនវានុវត្តន៍ជាតិ សម្របសម្រួលជាមួយសមាគមឧស្សាហកម្ម Semiconductor USA (SIA) បានប្រព្រឹត្តិទៅនៅទីក្រុងហាណូយ។

រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ លោក Nguyen Chi Dung និងប្រធាន SIA លោក John Neuffer បានធ្វើជាសហប្រធាននៃជំនួបពិភាក្សានេះ ដោយមានការចូលរួមពីក្រសួងនិងមូលដ្ឋាន សាជីវកម្ម និងសហគ្រាសបច្ចេកវិទ្យាធំៗរបស់វៀតណាមនិងសហរដ្ឋអាមេរិក។

ត្រៀមរៀបចំ​​ហេដ្ឋារចនាសម្ព័ន្ធដើម្បីស្វាគមន៍វិនិយោគិនមក​បណ្តាក់​ទុន​លើ​ឧស្សាហកម្ម semiconductor នៅវៀតណាម     - ảnh 1ទិដ្ឋភាពទូទៅនៃជំនួបពិភាក្សា។ រូបថត៖ Minh Son/TTXVN

ថ្លែងមតិក្នុងជំនួបពិភាក្សា  រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung បានឲ្យដឹងថា៖ “រដ្ឋាភិបាលបានចាត់តាំងឲ្យក្រសួងផែនការ និងវិនិយោគធ្វើជាអធិបតី និងសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងធុរកិច្ចក្នុងស្រុក ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់ឧស្សាហកម្ម semiconductor រហូតដល់ឆ្នាំ ២០៣០។ តាមនោះ វៀតណាមនឹងបណ្តុះបណ្តាលវិស្វករចំនួន ៣.០០០នាក់ក្នុងវិស័យ semiconductor។ ខ្ញុំជឿជាក់ថា ប្រធាន SIA និងធុរកិច្ចជាសមាជិកនឹងទទួលបានព័ត៌មានវិជ្ជមានជាច្រើន ដើម្បីស្រាវជ្រាវ និងធ្វើការសម្រេចចិត្តយ៉ាងឆាប់រហ័សក្នុងការវិនិយោគនៅវៀតណាម។ វៀតណាមបាននិងកំពុងរៀបចំលក្ខខណ្ឌល្អបំផុត ត្រៀមខ្លួនជាស្រេចដើម្បីស្វាគមន៍វិនិយោគិនរបស់អាមេរិក មកបណ្តាក់ទុនលើឧស្សាហកម្ម semiconductor របស់វៀតណាម។ តាមនោះ អះអាងពីការប្តេជ្ញាជិតអនុវត្តន៍សេចក្តីថ្លែងការណ៍រួមវៀតណាម-អាមេរិក ក្នុងវិស័យសហប្រតិបត្តិការ semiconductor”។

នៅក្នុងជំនួបពិភាក្សានេះ អង្គភាពអាជីវកម្មជាសមាជិក SIA រួមជាមួយមូលដ្ឋាន និងធុរកិច្ចវៀតណាមបានពិភាក្សាលើលក្ខខណ្ឌហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ធុរកិច្ចឧស្សាហកម្ម semiconductor៕

ប្រតិកម្មទៅវិញ

ផ្សេងៗ