បើកមហោស្រព "អញ្ជើញមកដល់តំបន់ Quan Ho - ឆ្នាំ ២០២៣"

(VOVWORLD) - ខេត្ត Bac Ninh មានបំណងចង់ប្រែក្លាយព្រឹត្តិការណ៍នេះទៅជាសកម្មភាពវប្បធម៌ និងទេសចរណ៍ទ្រង់ទ្រាយធំឆ្ពោះទៅការកសាងផលិតផលវប្បធម៌ ពាណិជ្ជសញ្ញាវប្បធម៌ និងទេសចរណ៍នៅខេត្ត Bac Ninh ដោយឈរលើមូលដ្ឋាននៃតម្លៃវប្បធម៌ជាតិ ជំរុញសកម្មភាពផ្លាស់ប្តូរ បង្កើតឱកាសតភ្ជាប់បេតិកភណ្ឌវប្បធម៌ជាមួយមូលដ្ឋានទូទាំងប្រទេស ពង្រឹងស្មារតីសាមគ្គីភាព ជិតស្និទ្ធ កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍”។
បើកមហោស្រព បើកមហោស្រព "អញ្ជើញមកដល់តំបន់ Quan Ho - ឆ្នាំ ២០២៣" (រូបថត៖ vna)

 

នាយប់ថ្ងៃទី ២៥ កុម្ភៈ នៅទីលានមជ្ឈមណ្ឌលវប្បធម៌ Kinh Bac ទីក្រុង Bac Ninh ខេត្ត Bac Ninh បានប្រារព្ធពិធីបើកមហោស្រព "អញ្ជើញមកដល់តំបន់ Quan Ho - ឆ្នាំ ២០២៣" និងពិធីទទួលសេចក្ដីសម្រេចចិត្តទទួលស្គាល់វត្ថុតាំង និងក្រុមវត្ថុតាងដែលត្រូវបានទទួលស្គាល់ជារតនសម្បត្តិជាតិ។ អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Bac Ninh លោកស្រី Nguyen Huong Giang បានសង្កត់ធ្ងន់ថា៖ "អញ្ជើញមកដល់តំបន់ Quan Ho - ឆ្នាំ ២០២៣" គឺជាមហោស្រពធំជាមួយសកម្មភាព វប្បធម៌ កីឡា និងទេសចរណ៍ដ៏វិសេសវិសាលជាង ៣០ ដែលប្រព្រឹត្តទៅនៅភូមិសាស្ត្រខេត្ត; ជាទីដែលតភ្ជាប់ព្រលឹង អត្តសញ្ញាណវប្បធម៌ជាតិតំណាងឱ្យតំបន់នានានៅភូមិសាស្ត្រខេត្តនៅទូទាំងប្រទេស។ ក្រៅពីឧទ្ទេសនាម និងសម្តែងនូវវប្បធម៌ដ៏វិសេសវិសាលនៃចម្រៀងប្រជាប្រិយ Quan Ho Bac Ninh នោះ មហោស្រព "អញ្ជើញមកដល់តំបន់ Quan Ho - ឆ្នាំ ២០២៣" (ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤-២៨ ខែកុម្ភៈ) ក៏មានការចូលរួមពីតំបន់ដែលមានបេតិកភណ្ឌវប្បធម៌អរូបី ដែលត្រូវបានចុះបញ្ជីដោយអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) រួមមាន៖ Phu Tho (Hat Xoan), Ha Tinh (Vi Giam Nghe Tinh), Hue (តន្ត្រី  រាជវាំង Hue), Dak Lak (គងឃ្មោះ Tay Nguyen) , Bac Lieu (ចម្រៀង Don ca ណាបូ), Quang Nam (Bai Choi)។ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Bac Ninh លោកស្រី Nguyen Huong Giang បានអះអាងថា៖ “នៅពេលរៀបចំមហោស្រព "អញ្ជើញមកដល់តំបន់ Quan Ho - ឆ្នាំ ២០២៣" ខេត្ត Bac Ninh មានបំណងចង់ប្រែក្លាយព្រឹត្តិការណ៍នេះទៅជាសកម្មភាពវប្បធម៌ និងទេសចរណ៍ទ្រង់ទ្រាយធំឆ្ពោះទៅការកសាងផលិតផលវប្បធម៌ ពាណិជ្ជសញ្ញាវប្បធម៌ និងទេសចរណ៍នៅខេត្ត Bac Ninh ដោយឈរលើមូលដ្ឋាននៃតម្លៃវប្បធម៌ជាតិ ជំរុញសកម្មភាពផ្លាស់ប្តូរ បង្កើតឱកាសតភ្ជាប់បេតិកភណ្ឌវប្បធម៌ជាមួយមូលដ្ឋានទូទាំងប្រទេស ពង្រឹងស្មារតីសាមគ្គីភាព ជិតស្និទ្ធ កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍”។

ក្នុងកម្មវិធីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha បានប្រគល់សេចក្តីសម្រេចស្តីពីការទទួលស្គាល់រតនសម្បត្តិជាតិចំពោះវត្ថុតាងចំនួន ៣ របស់ខេត្ត Bac Ninh ដែលត្រូវបានទទួលស្គាល់ដោយលោកនាយករដ្ឋមន្ត្រីក្នុងដំណាក់កាលទី ១១ ឆ្នាំ ២០២២ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ