បង្កើនកិច្ចសហប្រតិបត្តិការខាងសេ្ឋកិច្ចវៀតណាមកម្ពុជានិងឡាវ។
(VOV WORLD,) /  
Vovworld- ដោយមានប្រធានបទ“ កសាងទំនាក់ទំនងដៃគូ “វេទិការដៃគូអភិវឌ្ឍន៍
នៅតំបន់ត្រីកោណវៀតណាមកម្ពុជានិងឡាវត្រូវបានប្រារព្វឡើងនាព្រឹកថ្ងៃទី២១
មេសានៅទីក្រុងBuon Ma Thuot ខែត្រDacLacភាគកណ្តាលវៀតណាម ។ថ្លែង
មតិនៅឱកាសនេះឧបនាយករដ្ឋមន្រ្តីវៀតណាមលោកNguyen XuanPhuc បានវាយ
តំលៃខ្ពស់ចំពោះការខំប្រឹងប្រែងកសាងត្រីកោណអភិវឌ្ឍន៍វៀតណាមកម្ពុជានិង
ឡាវក៍ដូចជាការឈានទៅមុខនៃតំបន់នានាក្នុងតំបន់នេះទៀតផង។លោកចាត់ទុក
ថា៖“ បណ្តាអង្គការអន្តរជាតិជាពិសេសគឺធនាគារទ្វីបអាស៊ី ADB បណ្តាអ្នកផ្តល់
ជំនួយODAនិងអង្គភាពអាជីវកម្មគប្បីបង្កើនការយកចិត្តទុកដាក់ដល់តំបន់នេះថែម
ទៀតនិងប្រមូលផ្តុំទៅលើវិស័យចាំបាច់ ។ខ្ញុំស្នើឲ្យបណ្តាក្រសួងនិងស្ថាប័នរបស់
វៀតណាមកម្ពុជានិងឡាវបង្កលក្ខណះងាយស្រួលគាំទ្របណ្តាតំបន់អនុវត្តផែនការ
មេនិងសេចក្តីកំណត់ហេតុស្តីពីគោលនយោបាយពិគ្រោះសំរាប់តំបន់ដែលប្រទេស
យើងទាំង៣បានចុះហត្ថលេខា។“
តំបន់ត្រីកោណវៀតណាមកម្ពុជានិងឡាវរួមមានខែត្រចំនួន១៣។ក្នុងនោះមាន៥
ខែត្ររបស់វៀតណាមគឺ Kon Tum-Gia Lai-Dac Lac-DacNong និងBinh Phuoc៕
-VOV WORLD,