ប្រជាជនទីក្រុងហាណូយទៅទិញឥវ៉ាន់សម្រាប់​បុណ្យតេត​នៅផ្សារ​ណាត់​ដែលមានអាយុកាលរាប់រយឆ្នាំ ដែលបើកមួយឆ្នាំម្ដង

(VOVWORLD) - ផ្សារណាត់នេះទាក់ទាញការចូលរួមរបស់មនុស្សរាប់ពាន់នាក់។
ប្រជាជនទីក្រុងហាណូយទៅទិញឥវ៉ាន់សម្រាប់​បុណ្យតេត​នៅផ្សារ​ណាត់​ដែលមានអាយុកាលរាប់រយឆ្នាំ ដែលបើកមួយឆ្នាំម្ដង - ảnh 1ផ្សារណាត់ភូមិ Moc (Quan Nhan, Thanh Xuan, ទីក្រុងហាណូយ) ។ រូបថត៖ VOV

នាព្រឹកថ្ងៃទី ៦ កុម្ភៈ (ថ្ងៃទី ២៧ នៃបុណ្យតេត) ផ្សារណាត់ភូមិ Moc (Quan Nhan, Thanh Xuan, ទីក្រុងហាណូយ) ដែលមានអាយុកាលជាងមួយរយឆ្នាំបានប្រព្រឹត្តទៅ។ ជាពិសេស ក្នុងមួយឆ្នាំ ផ្សារណាត់បើកតែម្តងគត់ គឺនាថ្ងៃទី ២៧ នៃបុណ្យតេ។ ផ្សារណាត់នេះទាក់ទាញការចូលរួមរបស់មនុស្សរាប់ពាន់នាក់។ លោកយាយ Nguyen Thi Ly ដែលមានអាយុ ៧០ ឆ្នាំបានរៀបរាប់ថា ចាប់តាំងពីពេលលោកយាយក្លាយជាកូនប្រសារនៅភូមិ Moc ជារៀងរាល់ឆ្នាំ លោកយាយតែងតែចូលរួមផ្សារណាត់ប្រពៃណីនេះ៖ “ខ្ញុំបានទៅផ្សារ និងទិញឥវ៉ាន់គ្រប់យ៉ាងហើយ ប៉ុន្តែខ្ញុំបានចេញទៅរកទិញបន្ថែមទៀត ដើម្បីទទួលអំណរឆ្នាំថ្មី។ បរិយាកាសនៅទីនេះ ធ្វើឲ្យមនុស្សគ្រប់រូបទាំងចាស់ ទាំងក្មេងសប្បាយរីករាយផងដែរ”។

តាំងពីអតីតកាល ផ្សារណាត់នាថ្ងៃទី ២៧ នៃបុណ្យតេតនៅភូមិ Moc គឺជាទីកន្លែងជួបជុំរបស់ភូមិជិតខាងទាំង ៧។ នេះគឺជាឱកាសសម្រាប់បងប្អូនប្រជាជនដោះដូរទំនិញបុណ្យតេត។ ការថែរក្សាផ្សារតេតប្រពៃណីគឺជាសម្រស់វប្បធម៌របស់ប្រជាជននៅភូមិ Moc  រក្សា នូវតម្លៃប្រពៃណីដ៏ល្អប្រសើររបស់ដូនតា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ