វៀតណាមខំប្រឹងប្រែងទទួលឲ្យបានលទ្ធផលខ្ពស់បំផុតនៃផែនការ៥ឆ្នាំក្នុងឆ្នាំ២០១៥

(VOVworld) - នាថ្ងៃទី២៩ ធ្នូ រដ្ឋាភិបាលវៀតណាម បានរៀបចំសន្និសីទ online
ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃតំបន់ទាំងឡាយនៅទូទាំងប្រទេស អំពីភារកិច្ច
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងពង្រាងថវិការរដ្ឋក្នុងឆ្នាំ២០១៥។ថ្លែងមតិនៅទីនេះ
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បានលើកច្បាស់ថា ក្នុងឆ្នាំ
២០១៤ ស្ថានភាពសេដ្ឋកិច្ច នយោបាយពិភពលោកមានបំរ៉ែបំរួលដ៏ស្មុគស្មាញ់
ជាពិសេសគឺការដែលចិនមិនអើពើដល់ច្បាប់អន្តរជាតិ ដាក់ស្ថានីយ៍ខួងប្រេង
Haiyang Shiyou ៩៨១ ដោយខុសច្បាប់ក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងតំបន់ខ្ពង់រាប
បាតសមុទ្ររបស់វៀតណាម ជះឥទ្ធិពលអសកម្មទៅលើស្ថិរភាពនិងការអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ប៉ុន្តែដោយមានការចូលរួមរបស់ប្រព័ន្ធនយោ
បាយទាំងមូល ពីរដ្ឋាភិបាលដល់ក្រសួង ស្ថាប័ន តំបន់នានា វៀតណាមបានដោះ
ស្រាយរាល់ការជំពាក់ជំពិនទាន់ពេលវេលា ហើយបានសំរេចនិងហួសកំរិតគោល
ដៅចំនួន១៣ក្នុងចំណោមគោលដៅសេដ្ឋកិច្ចសង្គមទាំង១៤ ដែលត្រូវបានដាក់
ចេញ។លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖
“ប្រការលេចធ្លោរបំផុតក្នុងឆ្នាំ២០១៤ គឺវៀតណាមរក្សាបានអធិបតេយ្យភាពជាតិ
សន្តិភាព និងស្ថិរភាព។ហើយតាមរយៈកិច្ចការនេះ យើងខ្ញុំបង្កើតបានសាមគ្គីភាព
ឯកភាពនិងការស្រុះចិត្តគំនិតរបស់ប្រជាជាតិទាំងមូលនៅក្នុងនិងក្រៅប្រទេស
ចំពោះបុព្វហេតុការពារមាតុប្រទេស ការពារអធិបតេយ្យភាពជាតិ”។

វៀតណាមខំប្រឹងប្រែងទទួលឲ្យបានលទ្ធផលខ្ពស់បំផុតនៃផែនការ៥ឆ្នាំក្នុងឆ្នាំ២០១៥ - ảnh 1
ទិដ្ឋភាពនៃសន្និសីទនៅហាណូយ


នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា ឆ្នាំ២០១៥ គឺជាឆ្នាំចុង
ក្រោយនៃផែនការ៥ឆ្នាំ​ (២០១០-២០១៥) ជាឆ្នាំ១មានអត្ថន័យសំខាន់ មាន
ព្រឹត្តការណ៍ធំៗជាច្រើន ហេតុនេះហើយរដ្ឋាភិបាលបានដាក់ចេញក្រុមភារកិច្ច
ធំចំនួន៥ ដែលត្រូវប្រមូលផ្ដុំអនុវត្តប្រកបដោយជោគជ័យ។ក្រៅពីគោលដៅ
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ត្រូវរក្សារឹងមាំអធិបតេយ្យភាពជាតិ បរិយាកាសសន្តិ
ភាព ស្ថិរភាពដើម្បីកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ បង្កើនកិច្ចការបរទេស ម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិ និងបង្កើតការគាំទ្ររបស់សហគមន៍
អន្តរជាតិទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ