សកម្មភាពទទួលឆ្នាំថ្មី ឆ្នាំសកលនៅទូទាំងប្រទេស

(VOVWORLD) -ថ្ងៃទី៣១ធ្នូ ជាថ្ងៃទី២នៃឱកាសសម្រាកបុណ្យឆ្នាំថ្មី ឆ្នាំសកល២០១៨ កន្លែងកំសាន្តនិង មណ្ឌលពាណិជ្ជកម្មធំៗទីក្រុងហាណូយជាទីតាំងដែលទាក់ទាញប្រជាជនមកកំសាន្តក្នុងប៉ុន្មានថ្ងៃសម្រាក។
សកម្មភាពទទួលឆ្នាំថ្មី ឆ្នាំសកលនៅទូទាំងប្រទេស - ảnh 1សកម្មភាពទទួលឆ្នាំថ្មី ឆ្នាំសកល២០១៨ លើទូទាំងប្រទេសវៀតណាម 

នៅសួនឧទ្យានទឹក Ho Tay បានរៀបចំពិធីសប្បាយរីករាយបុណ្យ គ្រីស្ទមើស-អំណរឆ្នាំថ្មី២០១៨ ដោយមានកម្មវិធីសិល្បៈវិសេសវិសាល។ លោកស្រី Nghiem Thi Hong Hanh នាយិការរង សួនឧទ្យាន Ho Tay បានឲ្យដឹងថា៖

        “ឆ្នាំនេះ លំហរទាំង៨,១ហិកតារបស់សួនឧទ្យាន Ho Tay តែងតែបានលំអរតាមបែប អឺរ៉ុប។ សកម្មភាពមួយទៀតក៏ទាក់ទាញយុវជនច្រើនកុះករ។ នោះគឺ ក្នុងសួនឧទ្យានមាន សកម្មភាពដូចជាព្រិលធ្លាក់និងកម្មវិធីសិល្បៈទាក់ទាញអារម្មណ៍ភ្ញៀវគ្រប់រូបផងដែរ”។

        ក្នុងឱកាសនេះ ភ្ញៀវទេសចរជាច្រើននាក់ក៏បានមកទស្សនាទីក្រុង Ha Long ដ៏ស្រស់ ស្អាត។ លោក Desmond Moldenhauer ជនម្នាក់មកពីអាហ្វ្រិកខាងត្បូងបានចែករំលែកថា៖

        “យើងខ្ញុំមកទស្សនានៅទីនេះក្នុងរយៈពេល២សប្តាហ៍។ ខ្ញុំចង់ដឹងថា ប្រជាជនវៀត ណាមទទួលបុណ្យចូលឆ្នាំសកលយ៉ាងដូចម្ត៉េច។ ឆ្នាំថ្មីនៅអាហ្វ្រិកខាងត្បូង យើងខ្ញុំតែងតែ ជួបជុំគ្រួសារ មិត្តភក្តិ។ យើងបាននៅជាមួយគ្នានិងជូនពរឆ្នាំថ្មីជាមួយគ្នា”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ