Canaval Ha Long ២០១៣ដ៏មហោឡារឹកនិងចាប់ចិត្ត

(VOV)_ពិធីបុណ្យ​ Canaval Ha Long 2013 ​ត្រូវបានប្រារព្វ​ឡើង​នាយប់ថ្ងៃទី២៧  មេសា នៅទីក្រុង Ha Long ខេត្ត Quang Ninh (ភាគខាងជើងវៀតណាម ) ដោយប្រធាន
បទ÷ “ ពណ៌ Quang Ninh ជួបប្រជុំនិងរីករាលដាល” កម្មវិធីបានព័ណនាគ្រប់ចំណុច
វប្បធម៌ ប្រពៃណីរបស់បណ្ដាជនជាតិដែលកំពុងរស់នៅនៅក្នុងភូមិសាស្ត្រខេត្ត។ កម្ម
វិធី ពិធី​បុណ្យ​ Canaval Ha Long 2013 មានខ្លឹមសារសំខាន់ចំនួន៣ រួមមាន÷​ពិធីបើក  សម្ដែងសិល្បះ និងទៅដង្ហែរក្បួន Canaval។ ថ្លែងមតិនៅទីនេះ លោកស្រី Nguyen Thi
Thu Thuy អនុប្រធានគណះកម្មាធិការ​ប្រជាជន ​ខេត្ត Quang Ninh និងជា  ប្រធានគណះ ចាត់តាំង Canaval Ha Long 2013 បានអោយដឹងថា÷

          “ ឆ្នាំ ២០១៣ នេះគឺជាលើកដំបូងដែល Canaval ត្រូវបានអនុវត្តដោយ​ស្មារតី ទឹក
ចិត្ត  និងបញ្ញារបស់ប្រជាជនខេត្ត Quang Ninh រួមជាមួយការ​ចូលរួម​របស់បណ្ដាសិល្ប
ករ  សិល្បការនីដ៏ល្បីឈ្មោះរបស់ខេត្ត Quang Ninh ។”

Canaval Ha Long ២០១៣ដ៏មហោឡារឹកនិងចាប់ចិត្ត - ảnh 1
ពិធីបុណ្យ​ Canaval Ha Long 2013 ​(internet)

          លោក Do Trong Binh ជន Quang Ninh មួយនាក់ បានចូលរួម​ពិធីបុណ្យនេះ បាន
ចែករំលែកថា÷

“ ប្រជាជនខេត្ត Quang Ninh មានមោទនភាពខ្លាំងណាស់ ពេលដែល​បានចូលរួម
ព្រឹត្តិការណ៍ ធំដូច្នេះ។ ខ្ញុំឃើញថា÷​ Canaval ឆ្នាំនេះ ពោពេញទៅ​ដោយអត្តសញ្ញាណ
វប្បធម៌  របស់ខេត្ត Quang Ninh ។ នេះក៏គឺជាឱកាស​ដើម្បី​ផ្សព្វផ្សាយសំរាប់ភ្ញៀវទេស ចរណ៍អន្តរជាតិ ដឹងថា÷ Quang Ninh មានបណ្ដាសក្ដានុភាព បណ្ដាព្រឹត្តិការណ៍វប្បធម៌
ដូច្នេះ៕”​  

ប្រតិកម្មទៅវិញ

ផ្សេងៗ