Festival បង្កើតអាជីព២០១៣

Festival បង្កើតអាជីព២០១៣ - ảnh 1
Festival បង្កើតអាជីព២០១៣


        VOV- Festival បង្កើតអាជីព២០១៣ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១២មករា​
នៅ​ក្រុងហាណូយ។ នេះជាកម្មវិធីមេជាមួយបណ្ដាសកម្មភាពដូចជាពិគ្រោះ
បណ្ដុះ​បណ្ដាលផ្គត់ផ្គង់ព័ត៌មានជួយឧបត្ថម្ភស្វែងរកនិងទាក់ទងជាមួយប្រភព
ទុន​វិនិយោគិន។ នេះជាឱកាសដើម្បីមិត្តវ័យក្មេងប្រែក្លាយបំណងប្រាថ្នារបស់
ខ្លួន ​ទៅជាការពិត។ គំរោងការឆ្នើមចំនួន១១នៃការប្រឡងបង្កើតអាជីព២០១២
ត្រូវបាន​ជ្រើសរើសពីគំរោងការចំនួន៩៣របស់អ្នកនិព័ន្ធចំនួនជាង៣៤០នាក់
លើទូទាំង​ប្រទេសត្រូវបានប្រគល់រង្វាន់។​និស្សិត Nguyen Thi Thu Hien សមាជិក
នៃក្រុម​គំរោងការបង្កើតអាជីព V-Tour មហាវិទ្យាល័យពាណិជ្ជកម្មក្រៅប្រទេស
ហាណូយ ជា​គំរោងការមួយក្នុងចំណោមគំរោងការដណ្ដើមបានរង្វាន់បានចែក
រំលែកថា៖

        “ដណ្ដើមបានរង្វាន់បង្កើតអាជីពទូទាំងប្រទេស យើងខ្ញុំឃើញថាមោទនភាព​ពីព្រោះទទួលបានសមិទ្ធិផលដែលក្រុមបានរួមគ្នាខំប្រឹងប្រែង។ ខ្ញុំចង់​អំពាវនាវ​វិនិយោគិនដើម្បីគោលគំនិតបង្កើតអាជីពរបស់យើងខ្ញុំក្លាយទៅជាការពិត​អាច
រួមចំណែកអភិរក្សវប្បធម៍អភិវឌ្ឍន៍ទេសចរណ៍របស់វៀតណាមក៏ដូចជាការរួម
ចំណែករបស់យុវជនដើម្បីកសាងប្រទេសជាតិល្អប្រសើរជាង៕”

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ