Fitch តម្លើងចំណាត់ថ្នាក់កម្រិតទំនុកចិត្តជាតិរបស់វៀតណាម

(VOVWORLD) - បំណុលរបស់រដ្ឋាភិបាលត្រូវបាន ព្យាករណ៍ថានឹងបន្តស្ថិតក្នុងកម្រិតទាបជាងប្រទេសដទៃទៀតដែលមានចំណាត់ថ្នាក់ទំនុកចិត្តដូចគ្នា។ 
Fitch តម្លើងចំណាត់ថ្នាក់កម្រិតទំនុកចិត្តជាតិរបស់វៀតណាម - ảnh 1(រូបថត៖ VNA)

នាថ្ងៃទី ៨ ធ្នូ អង្គការរៀបចំណាត់ថ្នាក់កម្រិតទំនុកចិត្ត Fitch Ratings (Fitch) បានដំឡើងចំណាត់ថ្នាក់ទំនុកចិត្តជាតិរយៈពេលវេងរបស់វៀតណាមឡើងកម្រិត BB+ ជាមួយនឹងយថាទស្សន៍ "ស្ថិរភាព"។

 Fitch បានវាយតម្លៃថា ផលប៉ះពាល់ចំពោះខឿនសេដ្ឋកិច្ចពីការលំបាកក្នុងទីផ្សារអចលនទ្រព្យនិងតម្រូវការសកលចុះខ្សោយនឹងមានផលប៉ះពាល់តិចតួច យថាទស្សន៍សេដ្ឋម៉ាក្រូសេដ្ឋកិច្ចក្នុងរយៈពេលមធ្យម។ សក្តានុពលគោលនយោបាយសម្បូរបែបបានរួមចំណែកគ្រប់គ្រងហានិភ័យក្នុងរយៈពេលខ្លី។ បំណុលរបស់រដ្ឋាភិបាលត្រូវបាន ព្យាករណ៍ថានឹងបន្តស្ថិតក្នុងកម្រិតទាបជាងប្រទេសដទៃទៀតដែលមានចំណាត់ថ្នាក់ទំនុកចិត្តដូចគ្នា។ ក្នុងរយៈពេលមធ្យម Fitch បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមសម្រេចបានប្រមាណ ៧% ដោយសារសន្ទុះកំណើនពីលំហូរវិនិយោគផ្ទាល់ពីបរទេសដ៏រឹងមាំ (FDI) និងប្រភពពលករដ៏សម្បូរបែប។

លើសពីនេះ ការចូលរួមក្នុងបណ្តាញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅទូទាំងតំបន់ និងសកលលោកក្នុងបរិបទនៃការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ និងការតម្លើងទំនាក់ទំនងជាមួយអាមេរិកទៅជា "ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ" នឹងបន្តជំរុញការទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេសយ៉ាងរឹងមាំថែមទៀតចូលមក វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ