Hoi An ស្វាគមន៍ភ្ញៀវទេសចរទី១០លាន

(VOVWORLD) - នារសៀលថ្ងៃទី១២ ឧសភា គណៈកម្មាធិការប្រជាជនទីក្រុង Hoi An ខេត្ត Quang Nam ភាគកណ្ដាលវៀតណាម បានរៀបចំពិធីទទួលស្វាគមន៍ លោកស្រី Nuntira Mekaroon Kamol ជនជាតិថៃ ជាភ្ញៀវទេសចរទី១០លាន ដែលមកកាន់វិថីបុរាណ Hoi An ។
Hoi An ស្វាគមន៍ភ្ញៀវទេសចរទី១០លាន - ảnh 1 ភ្ញៀវទេសចរទី១០លានមកកាន់ Hoi An ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ (រូបថត៖VOV)

(VOVworld) - នារសៀលថ្ងៃទី១២ ឧសភា គណៈកម្មាធិការប្រជាជនទីក្រុង Hoi An ខេត្ត Quang Nam ភាគកណ្ដាលវៀតណាម បានរៀបចំពិធីទទួលស្វាគមន៍ លោកស្រី Nuntira Mekaroon Kamol ជនជាតិថៃ ជាភ្ញៀវទេសចរទី១០លាន ដែលមកកាន់វិថីបុរាណ Hoi An ។លោក Nguyen Phuong Dong ប្រធានការិ យាល័យណែនាំការទស្សនា Hoi An បានឲ្យដឹងថា៖

        “ព្រឹត្តិការណ៍ដែលភ្ញៀវទេសចរទី១០លានទិញសំបុត្រចូលទស្សនាបេតិ កភ័ណ្ឌវប្បធម៌ពិភពលោក Hoi An បានគូសសញ្ញានូវការអភិវឌ្ឍន៍ថ្មីអំពីបរិមាណ ភ្ញៀវទេសចរមកទីនេះ។៨៥%នៃចំណូលប្រាក់ពីការលក់សំបុត្រនេះនឹងត្រូវបាន ចំណាយសំរាប់ការអភិរក្ស ជួសជុលកេរដំណែលក្នុងមណ្ឌលវិថីបុរាណ Hoi An”។

        ចាប់ពីដើមឆ្នាំ២០១៧មក Hoi An បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិនិង អន្តរជាតិប្រមាណ៧សែននាក់ កើនឡើង៣៣%បើប្រៀបនឹងរយៈពេលដូចគ្នានា ឆ្នាំទៅមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ