|
Vesak ២០១៤៖ឱកាសជំរុញសាមគ្គីភាពរវាងពុទ្ធសាសនាវៀតណាមជាមួយពុទ្ធសាសនាបណ្ដាប្រទេស (vietnamplus.vn) |
Vovworld-Vesak ២០១៤៖ឱកាសជំរុញសាមគ្គីភាពរវាងពុទ្ធសាសនាវៀត
ណាមជាមួយពុទ្ធសាសនាបណ្ដាប្រទេស។ ប្រធានគណៈកម្មាធិការរណសិរ្ស
មាតុភូមិវៀតណាមលោក Nguyen Thien Nhan បានអះអាងដូច្នេះក្នុងសំបុត្រនា
ថ្ងៃទី៣០មេសាអបអរសាទមន្ត្រីសាសនារួមជាមួយឧបាសកឧបាសិការពុទ្ធ
សាសនិកវៀតណាមនៅក្នុងនិងក្រៅប្រទេសក្នុងឱកាសមហាពិធីវិសាកបូជាឆ្នាំ
២០១៤។
សំបុត្របានលើកច្បាស់ថាមហាពិធីវិសាកបូជាអង្គការសហប្រជាជាតិ២០១៤
(Vesak) ដោយសមាគមពុទ្ធសាសនាវៀតណាមទទួលរៀបចំចាប់ពីថ្ងៃទី៧ដល់១១
ឧសភាជាឱកាសដើម្បីលើកដម្កើងនូវតំលៃមនុស្សសាស្ត្ររបស់ព្រះពុទ្ធ។ គណៈ
កម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមមានបំណងសមាគមពុទ្ធសាសនា
វៀតណាមបន្តពង្រីកប្រពៃណី នាំពុទ្ធសាសនាវៀតណាមឈានឡើងក្លាយទៅជា
មជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលរបស់ពុទ្ធសាសនាអន្តរជាតិតាមរយៈ
នោះជំរុញចំណងសាមគ្គីភាពមិត្តភាពនិងសហប្រតិបត្តិការរវាងពុទ្ធសាសនាវៀត
ណាមជាមួយពុទ្ធសាសនាបណ្ដាប្រទេស៕