កាកបាទក្រហម-ដើម្បីមនុស្សគ្រប់រូបនិងគ្រប់ទីកន្លែង

(VOVWORLD) -នាព្រឹកថ្ងៃទី២៧ឧសភា នៅទីក្រុងហាណូយមជ្ឈឹមសមាគមកាកបាទក្រហមវៀតណាមបានរៀបចំពិធីមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍ទិវាកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហម អន្តរជាតិ(ថ្ងៃទី៨ឧសភា) ដោយប្រធានបទ៖ “កាកបាទក្រហម-ដើម្បីមនុស្សគ្រប់រូប និងនៅគ្រប់ទីកន្លែង”។ 
កាកបាទក្រហម-ដើម្បីមនុស្សគ្រប់រូបនិងគ្រប់ទីកន្លែង - ảnh 1កាកបាទក្រហម-ដើម្បីមនុស្សគ្រប់រូបនិងគ្រប់ទីកន្លែង 

(VOV)_នាព្រឹកថ្ងៃទី២៧ឧសភា នៅទីក្រុងហាណូយមជ្ឈឹមសមាគមកាកបាទក្រហមវៀតណាមបានរៀបចំពិធីមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍ទិវាកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហម អន្តរជាតិ (ថ្ងៃ ទី៨ឧសភា) ដោយប្រធានបទ៖ “កាកបាទក្រហម-ដើម្បីមនុស្សគ្រប់រូប និងនៅគ្រប់ទីកន្លែង”។ ថ្លែងមតិនៅទីនេះ លោកស្រី Nguyen Thi Xuan Thu ប្រធានមជ្ឈឹមសមាគមកាកបាទក្រហមវៀតណាម បានលើកច្បាស់ថា៖

          “ នៅគ្រប់ទិសទីលើពិភពលោក ចលនាកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហម អន្តរជាតិជានិច្ចកាលត្រៀមខ្លួនជាស្រេចដើម្បីសហគមន៍។ នៅវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំជិតៗនេះ របៀបធ្វើសកម្មភាពប្រជាជនរបស់ស្ថាប័នគ្រប់ជាន់ថ្នាក់ ពីមជ្ឈឹមដល់មូលដ្ឋាន សុទ្ធតែមានការផ្លាស់ប្តូរថ្មីជាច្រើន ពហុបែបដើម្បីជួយឧបត្ថម្ភប្រជាជនគ្រប់រូបមានស្ថានភាពលំបាក។ ពង្រីកប្រពៃណីដ៏ល្អប្រសើរក្នុងថ្ងៃទី៨ឧសភា ខ្ញុំសូមអំពាវនាវអោយសមាគមគ្រប់ជាន់ថ្នាក់ខំប្រឹងប្រែងផ្លាស់ប្តូរថ្មី ដើម្បី ជួយ ឧបត្ថម្ភជាក់ស្ដែងថែមទៀត ដោយស្មារតី “ ដើម្បីមនុស្សគ្រប់រូបនិងគ្រប់ទីកន្លែង” ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ