កិច្ចប្រជុំលើកទី ៣ គណៈកម្មាធិការរដ្ឋទទួលបន្ទុកផែនការការពារនិងអភិវឌ្ឍន៍ព្រៃ ២០១១-២០២០

(VOV) – នាថ្ងៃទី ២៣ តុលា នៅទីស្នាកការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី វៀតណាម
Hoang Trung Hai បានធ្វើជាអធិបតីកិច្ចប្រជុំលើកទី ៣ គណៈកម្មាធិការរដ្ឋទទួលបន្ទុក ផែនការការពារនិងអភិវឌ្ឍន៍ព្រៃនៅដំណាក់កាលឆ្នាំ ២០១១-២០២០។ ថ្លែងមតិនៅទី
នេះ អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ ជនបទវៀតណាម លោក  Ha Cong
Tuan បានផ្តល់មតិថា៖
“បណ្ដាក្រសួង ផ្នែក និងតំបន់ត្រូវត្រួតពិនិត្យឡើងវិញការបែងចែកទុនថវិការ មជ្ឍឹមសំរាប់ការងារការពារនិងអភិវឌ្ឍន៍ព្រៃក្នុងដំណាក់កាល ២០១១-២០២០ ដើម្បីប្រើប្រាសប្រកបដោយប្រសិទ្ធភាព។ តំបន់ Tay Nguyen ត្រូវបង្កើន
ការគ្រប់គ្រងយ៉ាងម៉ត់ចត់គំរោងការណ៍ផ្លាស់គោលដៅប្រើប្រាស់ព្រៃ
ចំនួន ៧០០ តាមតំណត់របស់នាយករដ្ឋមន្ត្ររដ្ឋាភិបាល នាពេលខាងមុខ។”
ក្នុងកិច្ចប្រជុំលើកនេះ បណ្ដាសមាជិកបានពិភាក្សានិងផ្តល់មតិអំពីផែនការការ
ពារ និងអភិវឌ្ឍន៍ព្រៃ ដំណាក់កាល ២០១៣-២០១៥ គំរោងការណ៍លើកកំពស់ សមត្ថភាពនិងប្រសិទ្ធភាពរបស់រុក្ខាភិបាល ដំណាក់កាល ២០១២-២០១០
។ល។៕ 
កិច្ចប្រជុំលើកទី ៣ គណៈកម្មាធិការរដ្ឋទទួលបន្ទុកផែនការការពារនិងអភិវឌ្ឍន៍ព្រៃ ២០១១-២០២០ - ảnh 1
ផែនការការពារនិងអភិវឌ្ឍន៍ព្រៃនៅដំណាក់កាល ឆ្នាំ ២០១១-២០២០។ (Image: Internet)

ប្រតិកម្មទៅវិញ

ផ្សេងៗ