កិច្ចសន្ទនាយុទ្ធសាស្ត្រជាតិវៀតណាម – WEF៖ បើកចេញឱកាសសហប្រតិបត្តិការថ្មីជាច្រើនរវាងវៀតណាម និងសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចបរទេស

(VOVWORLD) - ការវាយតម្លៃរបស់សហគមន៍ធុរកិច្ចអន្តរជាតិតាមរយៈកិច្ចសន្ទនានេះអំពីយថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាមគឺពិតជាសកម្មណាស់។
កិច្ចសន្ទនាយុទ្ធសាស្ត្រជាតិវៀតណាម – WEF៖ បើកចេញឱកាសសហប្រតិបត្តិការថ្មីជាច្រើនរវាងវៀតណាម និងសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចបរទេស - ảnh 1អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Nguyen Minh Vu (រូបថត៖ QDND)

កិច្ចសន្ទនាយុទ្ធសាស្ត្រជាតិវៀតណាម - WEF ត្រូវបានប្រារព្ធធ្វើឡើងតាមអនឡាញជាលើកដំបូងដោយប្រធានបទ "ពង្រឹងភាពជាដៃគូរដ្ឋ និងឯកជន៖ កត្តាជំរុញសំខាន់ៗនៃការស្តារឡើងវិញលើគ្រប់វិស័យ និងការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន្ន និងផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត" ដែលត្រូវបានស្ថាបនិក និងជាប្រធានប្រតិបត្តិនៃ វេទិកាសេដ្ឋកិច្ច ពិភពលោក(WEF) លោកសាស្ត្រាចារ្យ Klaus Schwab និងនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ធ្វើជាសហប្រធានបានប្រព្រឹត្តិទៅនាយប់ថ្ងៃទី ២៩ ខែតុលា ប្រកបដោយជោគជ័យ។

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអំពីលទ្ធផលនៃកិច្ចសន្ទនាជាមួយវៀតណាម និងការវាយតម្លៃអំពីយថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាមនៅព្រឹត្តិការណ៍នេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Nguyen Minh Vu បានឲ្យដឹងថា៖ កិច្ចសន្ទនាបានទាក់ទាញការចូលរួមពីថ្នាក់ដឹកនាំកំពូលទាំងពីររូបរបស់ WEF និងសម្ព័ន្ធក្រុមហ៊ុន សហគ្រាស និងវិនិយោគិនជួរមុខប្រមាណ ៧០ ដែលបានបណ្តាក់ទុននៅវៀតណាម និងគ្រោងនឹងវិនិយោគនៅវៀតណាម។ កិច្ចសន្ទនានេះក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាពីសហគមន៍ធុរកិច្ច និងវិនិយោគិនសកលលោកក្នុងវិស័យនានាដែលស្របតាមអាទិភាពជាយុទ្ធសាស្រ្តរបស់វៀតណាមក្នុងការសម្រេចឲ្យបានគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

នៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានចែករំលែកទស្សនៈ អំពីការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល ខេត្ត ក្រុងរបស់វៀតណាម ជាមួយវិនិយោគិន ក្នុងតំបន់ និងពិភពលោក។ ជាពិសេស លោកនាយករដ្ឋមន្ត្រីបានលើកឡើងសារអំពីគោលនយោបាយដ៏មានសារៈសំខាន់ រួមទាំងវិធានការរយៈពេលខ្លី និងរយៈពេលវែង ដោយបង្ហាញពីការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាលវៀតណាមក្នុងការកែទម្រង់ និងផ្ទេរប្តូរសេដ្ឋកិច្ច ព្រមទាំងបង្កើតឱកាសថ្មីសម្រាប់សេដ្ឋកិច្ចវៀតណាម សហគ្រាសនៅក្នុង និងក្រៅប្រទេសអភិវឌ្ឍន៍តាមទិសដៅប្រកបដោយនិរន្តរភាព បរិយាប័ន្ន និងច្នៃប្រឌិត។

តាមរយៈការផ្លាស់ប្តូរ និងការចែករំលែករវាងភាគីនានា កិច្ចសន្ទនាបានបង្ហាញយ៉ាងច្បាស់លាស់អំពីយថាទស្សន៍សេដ្ឋកិច្ចវៀតណាម។ ប្រតិភូបានចាត់ទុកថា ការតម្រង់ទិសដៅអភិវឌ្ឍន៍របស់រដ្ឋាភិបាលវៀតណាម ដែលលោកនាយករដ្ឋមន្ត្រីបានថ្លែងក្នុងកិច្ចសន្ទនានេះគឺច្បាស់លាស់ និងត្រឹមត្រូវ។ WEF និងសហគ្រាស សម្ព័ន្ធក្រុមហ៊ុនបរទេស អាចរួមដំណើរជាមួយរដ្ឋាភិបាលវៀតណាមក្នុងវិស័យសហប្រតិបត្តិការដោយផ្តល់ផលប្រយោជន៍ដូចគ្នាដែលពួកគេចាប់អារម្មណ៍ និងមានបំណងចង់វិនិយោគថែមទៀតនៅវៀតណាម។

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Minh Vu បានអះអាងថា ការវាយតម្លៃរបស់សហគមន៍ធុរកិច្ចអន្តរជាតិតាមរយៈកិច្ចសន្ទនានេះអំពីយថាទស្សន៍សេដ្ឋកិច្របស់ វៀតណាម គឺពិតជាសកម្មណាស់។ ប្រការនេះនឹងបើកចេញឱកាសសហប្រតិបត្តិការថ្មីជាច្រើនរវាងវៀតណាម និងសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចបរទេសនាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ