ក្នុងឆ្នាំ២០១២ ផ្នែកជលផលវៀតណាមដាក់គោលដៅនាំចេញបាន 6,5 ពាន់ លានដុល្លារ

បរិយាកាសចេញទពផលិត ក្នុងបណ្តាថ្ងៃដំបូងរបស់ឆ្នាំថ្មីកំពុងប្រព្រឹត្តទៅ យ៉ាងផុលផុសនៅបណ្តាក្រសួង ផ្នែក និងបណ្តាតំបន់លើទូទាំងប្រទេសវៀត ណាម។ នៅកំពុងផែរនៃទីក្រុង Hải Phòng បរិយាកាសធ្វើការនៅតែប្រព្រឹត្ត ទៅយ៉ាង ផុល ផុស និងអូរអដូចជាថ្ងៃធម្មតា។លោក Bùi Chiến Thắng អគ្គនាយករងក្រុម ហ៊ុន ចំកាត់កំពង់ផែ Hải  Phòng ឲ្យដឹងថា ៖      

ក្នុងបណ្តាថ្ងៃបុណ្យតេត យើងខ្ញុំនៅតែរក្សាសកម្មភាព ២៤ម៉ោងលើ២៤ម៉ោង យើងខ្ញុំ ទទួលទំនិញពីនាវាទាំងអស់។ ក្រៅពីនាវាក្នុងប្រទេស បណ្តានាវា បរទេស នៅតែបានចេញចូលកំពង់ផែជាធម្មតា ដូច្នេះយើង ខ្ញុំត្រូវទៅធ្វើការក្នុង ថ្ងៃបុណ្យតេតដើម្បីបំពេញតំរូវការនូវចរាចរការងារនាំចេញនំាចូល”។

        ឆ្នំា ២០១១កន្លងទៅ បរិមាណផលទំនិញលើកដាក់របស់កំពង់ផែ Hải Phòng ទទួលបានជាង 17,5 លានតោន ជាមួយប្រាក់ចំណូលអាជីវកម្មគឺ១ពាន់ ២រយលានដុង ។ កំពង់ផែ Hải Phòng កំពុងខំប្រឹងប្រែងសម្រេចគោលដៅក្នុងឆ្នាំ ២០១២លើកដាក់ទំនិញបាន១៩លានតោន។

        នាព្រឹកថ្ងៃទី ២៥ មករាឆ្លៀតបរិយាកាសនិទាឃរដូវអំណោយផល គ្រួសារកសិកម្មជា ច្រើននៅខេត្ត Bắc Ninh ចាប់ផ្តើមចេញទៅ ស្រែដើម្បីស្ទូងស្រូវ។  តាមផែនការ ក្នុងឆ្នាំ ២០១២ ខេត្ត Bắc ninh និងខំប្រឹងប្រែងដំាដុះលើផ្ទៃដី ៤ហ្មឺន ហិកតាដំនាំរដូវប្រាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ