កម្មវិធី Hot Radio ទទួលបានរង្វាន់ពិសេសរបស់ ABU Prizes 2013

កម្មវិធី Hot Radio ទទួលបានរង្វាន់ពិសេសរបស់ ABU Prizes 2013 - ảnh 1
អ្នកនិពន្ធនិងជា អ្នកកាន់កម្មវិធី Hot Radio លោកស្រី Hoai Anh (Image: VOV)

(VOVworld) – កម្មវិធី Hot Radio នៃវិទ្យុសម្លេងវៀតណាមទទួលបានរង្វាន់ពិសេស
សំរាប់វ័ណ្ណៈកម្មផ្សាយសម្លេងនៃសមាគមផ្សាយសម្លេងនិងទូរទស្សន៍អាស៊ី-ប៉ាស៊ីហ្វិក
ឆ្នាំ ២០១៣  (ABU Prizes 2013)។ ពិធីប្រគល់រង្វាន់នេះបានប្រព្រឹត្តទៅ ក្នុងក្របខ័ណ្ឌ
សម័យប្រជុំលើកទី ៥០ របស់ ABU។ អ្នកនិពន្ធនិងជា អ្នកកាន់កម្មវិធី Hot Radio
លោកស្រី Hoai Anh បានចែករំលែកថា៖

“យើងខ្ញុំបានគួបផ្សំយ៉ាងជិតស្និតជាមួយគ្នាដើម្បីអនុវត្តកម្មវិធីនេះ។ ខ្ញុំសប្បាយរីក រាយណាស់និងកត្តិយសក្នុងឋានៈធ្វើជាអ្នកកាន់កម្មវិធីរបស់ Hot Radio។ សមិទ្ធិផល
នេះមិនត្រឹមតែជាជោគជ័យរួមរបស់ក្រុមធ្វើកម្មវិធី Hot Radio ប៉ុណ្ណោះទេ ថែមទាំង ដោយមានផ្សំពីកាណាល់តន្ត្រីព័រត៌មានកំសាន្តនៃវិទ្យុសម្លេងវៀតណាម ទៀតផង។”

កម្មវិធី Hot Radio ទទួលបានរង្វាន់ពិសេសរបស់ ABU Prizes 2013 - ảnh 2
អគ្គនាយកស្ថានីទូរទស្សន៍វៀតណាម លោក Tran Binh Minh (Image: VOV)

ក៏ក្នុងពិធីប្រគល់រង្វាន់ដែលប្រព្រឹត្តទៅ នាយប់ថ្ងៃទី ២៨ តុលា ABU Prizes 2013 បានប្រគល់រង្វាន់សំរាប់កម្មវិធីផ្សាយ សម្លេងចំនួន ៧ និងកម្មវិធីទូរទស្សចំនួន ៨
ផងដែរ។ ថ្លែងមតិក្នុងពិធីនេះ អគ្គនាយកស្ថានីទូរទស្សន៍វៀតណាម លោក Tran
Binh Minh បានឲ្យដឹងថា៖

“ពិធីប្រគល់រង្វាន់ ABU Prizes 2013 គឺសំដៅលើកដម្កើងជោគជ័យដែលទទួល បានក្រោយរយៈពេល ១ ឆ្នាំ ធ្វើការងារស្វិតស្វាញច្នៃប្រឌិតរបស់បណ្ដាសមាជិក
របស់ ABU។ ខ្ញុំជឿជាក់ថា៖ មានកម្មវិធីផ្សាយសម្លេងនិងទូរទស្សល្អជាច្រើន
សក្តិសមដណ្តើមបានរង្វាន់នេះ។ ខ្ញុំសូម ថ្លែងអរគុណដល់គណៈមេប្រ

យោគដែលបានធ្វើការដោយតុល្យភាពដើម្បីជ្រើសរើសបានវ័ណ្ណៈកម្មឆ្នើមបំផុត។ ខ្ញុំសូមអបអរសាទរបណ្ដាវិទ្យុសម្លេងអង្គការផ្សាយសម្លេងនិងទូរទស្សន៍ទីភ្នាក់ងារ
សារព័ត៌មាននិងបុគ្គលដែលដណ្តើមបានរង្វាន់ ABU ឆ្នាំ ២០១៣៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ