កម្មវិធី “ខ្លាំងមាំមួននិងសម្បូរធូធារពីសមុទ្រមាតុភូមិ”៖ ពូនជ្រុំស្មារតីមោទនភាពជាតិ ប្ដេជ្ញាការពារអធិបតេយ្យភាពសមុទ្រនិងកោះនៃមាតុភូមិ

(VOVWORLD) - នាព្រឹកថ្ងៃទី៩ ខែសីហា នៅទីក្រុង Nha Trang ខេត្ត Khanh Hoa វិទ្យុសម្លេងវៀតណាម គណៈ កម្មការឃោសនាអប់រំមជ្ឈិម អគ្គនាយកដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម - ក្រសួងការពារជាតិ និងគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa បានបើកសន្និសីទសារព័ត៌មានដើម្បីជម្រាបជូន អំពីកម្មវិធីនយោ បាយសិល្បៈ “ខ្លាំងមាំមួននិងសម្បូរធូធារពីសមុទ្រមាតុភូមិ”។

កម្មវិធី “ខ្លាំងមាំមួននិងសម្បូរធូធារពីសមុទ្រមាតុភូមិ”៖ ពូនជ្រុំស្មារតីមោទនភាពជាតិ ប្ដេជ្ញាការពារអធិបតេយ្យភាពសមុទ្រនិងកោះនៃមាតុភូមិ - ảnh 1ទិដ្ឋភាពនៃសន្និសីទសារព័ត៌មានដោយជម្រាបជូនព័ត៌មានអំពីកម្មវិធី “ខ្លាំងមាំមួននិងសម្បូរធូធារពីសមុទ្រមាតុភូមិ”

កម្មវិធីនយោបាយសិល្បៈ “ខ្លាំងមាំមួននិងសម្បូរធូធារពីសមុទ្រមាតុភូមិ” នឹងប្រព្រឹត្តទៅនៅម៉ោង ៨ យប់ថ្ងៃសៅរ៍ (១២ សីហា) នៅកំពង់ផែយោធា Nha Trang ទីក្រុង Nha Trang ខេត្ត Khanh Hoa។ កម្មវិធីមានគោលបំណងពិនិត្យឡើងវិញលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ ស្តីពីសមុទ្រ និងកោះ ចាប់ពីដើមអាណត្តិរហូតដល់បច្ចុប្បន្ន; វាយតម្លៃរយៈពេល ៥ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៣៦ នៃគណៈកម្មាធិការមជ្ឈិមទី ១២ នៃបក្សកុម្មុយនិស្តវៀតណាម ស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃសេដ្ឋកិច្ចសមុទ្រវៀតណាមដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥។

ថ្លែងមតិក្នុងសន្និសីទកាសែត លោក Pham Manh Hung អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាម អនុប្រធានគណៈកម្មាធិការដឹកនាំ ប្រធានគណៈកម្មាធិការរៀបចំកម្មវិធីនយោបាយសិល្បៈ “ខ្លាំងមាំមួននិងសម្បូរធូធារពីសមុទ្រមាតុភូមិ” បានសង្កត់ធ្ងន់ថា៖ “យើងបាននិងកំពុងរៀបចំកម្មវិធីនយោបាយសិល្បៈ “ខ្លាំង មាំមួននិងសម្បូរធូធារពីសមុទ្រមាតុភូមិ” យ៉ាងយកចិត្តទុកដាក់អស់រយៈពេលជាច្រើនខែ។ យើងសង្ឃឹមថា កម្មវិធីនេះនឹងបង្កើតការរីកសាយភាយដ៏រឹងមាំនៃក្តីស្រឡាញ់ និងមោទនភាពចំពោះសមុទ្រ និងកោះវៀតណាម។ ទំនួលខុសត្រូវរបស់ប្រជាជនវៀតណាមក្នុងការលើកកម្ពស់ ធ្វើអាជីវកម្ម និងអភិរក្សលំហសមុទ្ររបស់វៀតណាម ដើម្បីបម្រើការអភិវឌ្ឍរបស់វៀតណាមក្នុងរយៈពេលភ្លាមៗ និងយូរអង្វែង”។

សូមគូសបញ្ជាក់ថា កម្មវិធីសិល្បៈ “ខ្លាំងមាំមួននិងសម្បូរធូធារពីសមុទ្រមាតុភូមិ” ត្រូវបានចាក់ផ្សាយតាមប៉ុស្តិ៍វិទ្យុ VOV1, VOV2, VOV3, ប៉ុស្តិ៍ទូរទស្សន៍ VTC1 និងប៉ុស្តិ៍ទូរទស្សន៍ VOVTV របស់វិទ្យុសម្លេងវៀតណាម ប៉ុស្តិ៍ទូរទស្សន៍ការពារជាតិ ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ខេត្ត និង ទីក្រុងទូទាំងប្រទេស; ផ្សាយបន្តផ្ទាល់តាមអ៊ីនធឺណិតលើ VOV.vn, VTCnews, VOVlive និងវេទិកាឌីជីថលផ្សេងទៀតរបស់ វិទ្យុសម្លេង វៀតណាម ក៏ដូចជាទីភ្នាក់ងារសារព័ត៌មានជាច្រើនទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ