កម្មវិធីជួបប្រាស្រ័យក្នុងឱកាសទិវាពិភពលោកស្ងើសសរសើរអ្នកបិរិច្ចាកឈាម
(VOV)_ជួយជ្រោមជ្រែងទិវាពិភពលោកស្ងើសសរសើរអ្នកបរិច្ចាកឈាមស្ម័គ្រ ចិត្ត នាយប់ថ្ងៃទី១៣ មិថុនា នៅខេត្ត Phu Tho (ភាគខាងជើងវៀតណាម) បានប្រព្រឹត្ត ទៅកម្មវិធីជួបប្រាស្រ័យ ដោយប្រធានបទ÷ ជួបប្រាស្រ័យភូមិភាគទាំង៣។ រាត្រីជួប
ប្រាស្រ័យនេះ ជា ឱកាសដើម្បីស្ងើចសរសើរអ្នកបរិច្ចាកឈាមស្ម័គ្រចិត្តឆ្នើមចំនួន
១០០នាក់ នៅក្នុងទូទាំងប្រទេស ជាមនុស្សដែលបានចូលរួមបរិច្ចាកឈាមជាច្រើន
លើក។ ថ្លែងមតិនៅទីនេះ អនុប្រធានគណះកម្មាធិការប្រជាជនខេត្ត Phu Tho លោក
Ha Ke San បានសង្កត់ធ្ងន់ថា÷ ឈាម១ដំណក់ត្រូវបានប្រគល់ជូន-ជីវិតមួយត្រូវបាន
រស់ឡើងវិញ -ការបរិច្ចាកឈាមជួយសង្គ្រោះមនុស្សជាកាយវិការដ៏ខ្ពង់ខ្ពស់ បង្ហាញនូវ សីលធម៌ជួយឧបត្ថម្ភគ្នាទៅវិញទៅមករវាងប្រជាជាតិវៀតណាម។ អនុប្រធានគណះ កម្មាធិការប្រជាជនខេត្ត Phu Tho លោក Ha Ke San មានគោលបំណងថា÷ ក្នុងរយះ
ពេលខាងមុខនេះ ចលនាបរិច្ចាកឈាមនឹងបន្តអភិវឌ្ឍន៍ បើកទូលាយជាងទៀតក្នុង
ទូទាំងប្រទេស៕