កម្មវិធីជួយប្រាស្រ័យសិល្បៈ “ជួយកំលាំងអ្នកនេសាទក្នុងការច្បាមជាប់សមុទ្រឆ្នាំ ២០១៤”


កម្មវិធីជួយប្រាស្រ័យសិល្បៈ “ជួយកំលាំងអ្នកនេសាទក្នុងការច្បាមជាប់សមុទ្រឆ្នាំ ២០១៤”  - ảnh 1
សន្និសីទកាសែតអំពីកម្មវិធីជួយប្រាស្រ័យសិល្បៈ“ជួយកំលាំង អ្នកនេសាទក្នុងការច្បាមជាប់សមុទ្រឆ្នាំ ២០១៤” (Image: VOV)

(VOVworld) – នារសៀលថ្ងៃទី ២១ កក្កដា នៅទីស្នាក់ការនៃវិទ្យុសម្លេងវៀតណាម
នៅ ទីក្រុងហាណូយ កម្មវិធីជួយប្រាស្រ័យសិល្បៈដោយប្រធានបទ “ជួយកំលាំង អ្នកនេសាទក្នុងការច្បាមជាប់សមុទ្រឆ្នាំ ២០១៤” ត្រូវបានរៀបចំឡើង។ ចំណុចថ្មីនៃ កម្មវិធីឆ្នាំនេះគឺការជួប្រាស្រ័យជាមួយតំណាងនៃកំលាំងត្រួតពិនិត្យនេសាទនិង
អ្នកនេសាទគំរូមួយចំនួន។ ថ្លែងមតិនៅសន្និសីទកាសែត នាយករងកាណាល់
ព័ត៌មានតូតន្រ្តី កំសាន្ត (VOV3) វិទ្យុសម្លេងវៀតណាមនិងជាប្រធានគណៈចាត់
តាំងកម្មវិធីសិល្បៈនេះ លោក Ta Ngoc Hung បានឲ្យដឹងថា៖

“នេះគឺជាកម្មវិធីមានអត្ថន័យដ៏សែនសំខាន់ដោយសារ ក្រៅពីបណ្ដានាទីជួប
ប្រាស្រ័យ សិល្បៈជាមួយអ្នកនេសាទគំរូរបស់ខេត្ត Quang Ngai ធនាគារជាតិ
វៀតណាមក៏បានរៀបចំពិធីប្រគល់ទឹកប្រាក់ជួយឧបត្ថម្ភសំរាប់អ្នកនេសាទ
នានាដើម្បីគេច្បាមជាប់សមុទ្រ។ យើងខ្ញុំបានកសាងកម្មវិធីមានអត្ថ័យនេះ
ដែលអូសបន្លាយក្នុងរយៈពេល ៩០ នាទីនិងត្រូវបានផ្សាយជាផ្ទាល់លើកា
ណាល់ព្រតិ្តការណ៍នយោបាយចំរុះ (VOV1) កាណាល់ទូរទស្សន៍នៃវិទ្យុសម្លេង
វៀតណាមនិងកាណាល់ទូរទស្សន៍នៃខេត្ត Quang Ngai ផងដែរ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ