ការគាំពារនិងអប់រំកុមារជានិច្ចកាលភារកិច្ចជួរមុខក្នុងគោលនយោបាយរបស់វៀតណាម

ការគាំពារនិងអប់រំកុមារជានិច្ចកាលភារកិច្ចជួរមុខក្នុងគោលនយោបាយរបស់វៀតណាម - ảnh 1
សន្និសីទ “ការជួបសន្ទនាគោលនយោបាយនិងផ្តល់មតិចំពោះ ខ្សែទូរសព្ទពិគ្រោះយោបល់សំរាប់កុមារក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក (Image: VOV)

(VOVworld) – សន្និសីទ “ការជួបសន្ទនាគោលនយោបាយនិងផ្តល់មតិចំពោះ ខ្សែទូរសព្ទពិគ្រោះយោបល់សំរាប់កុមារក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកត្រូវបានរៀបចំ
ឡើង នាថ្ងៃទី ២៦ វិច្ឆិកា នៅទីក្រុងហាណូយ វៀតណាម។ គោលដៅនៃសន្និសីទ
លើកនេះគឺសំដៅវាយតំលៃស្ថានភាពការពិតជាក់ស្តែងនៃសកម្មភាពនិងការជះ
ឥទ្ធិពលរបស់ខ្សែទូរសព្ទពិគ្រោះយោបល់ទៅលើកុមារអន្តរជាតិចំពោះប្រព័ន្ធ
គាំពារកុមារនៅប្រទេសនិមួយៗក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ថ្លែងមតិក្នុងសន្និសីទ
នេះ អនុរដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោក Doan
Mau Diep បានសង្កត់ធ្ងន់ថា៖ រដ្ឋសភាវៀតណាមបានចេញផ្សាយច្បាប់អំពី ការគាំពារថែទាំនិងអប់រំកុមារនាឆ្នាំ ២០០៤។ នាបច្ចុប្បន្ន វៀតណាមកំពុងធ្វើ វិសោធនកម្មច្បាប់នេះដោយឈរលើការទាក់ទងផ្ទាល់នឹងសិទ្ធិសំរាប់កុមារសំដៅ ដោះស្រាយរាល់ការសាកល្បងអំពីសភាពការរបស់កុមារនបច្ចុប្បន្ន ក៏ដូចជា ក្នុង រយៈពេលយូរអង្វែង។ រដ្ឋាភិបាលវៀតណាមបានអនុម័តនិងលៀតត្រដាងអនុវត្ត
កម្មវីធី ធ្វើសកម្មភាពដើម្បីកុមារវៀតណាមចំនួន ៣។

លោក Doan Mau Diep ក៏បានឲ្យ ដឹងថែមទៀតថា៖ ក្រោយរយៈពេល ៩ ឆ្នាំ​ធ្វើ
សកម្មភាព ខ្សែទូរសព្វពិគ្រោះយោបល់សំរាប់កុមារបានដោះស្រាយជាបន្ទាន់
២៥០០ ការណី​ ក្នុងនោះ ប្អូនៗជាច្រើននាក់ទទួលបានគោលនយោបាយសំរាប់
កុមារ។ និយការគ្រប់គ្រងខ្សែទូរសព្ទពិគ្រោះយោបល់សំរាប់កុមារអន្តរជាតិ
លោកស្រី Nenita La Rose បានចាត់ទុកថា៖ រដ្ឋាភិបាលនៃប្រទេសនានាត្រូវ ជំរុញការជួយឧបត្ថម្ភដើម្បីបង្កើនបន្ថែមប្រភពកំលាំងនិងលើកកំពស់សមត្ថភាព សំរាប់សេវ៉ាកម្មជួយឧបត្ថម្ភកុមារសំដៅឆ្លើយតបនឹងសំណូមពេរនៃបណ្ដាខ្សែនេះ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ