ការងារឃ្លាំមើលការអនុវត្តគំរោងការណ៍កសាងផ្លូវហាយវៃ Noi Bai – Lao Cai

នាថ្ងៃទី ៩ សីហានៅខេត្ត Vinh Phuc (ភាគខាងជើងវៀតណាម) ក្រុមឃ្លាំមើលនៃ គណៈកម្មាធិការហិរញ្ញវត្ថុ–ថវិការរដ្ឋសភាវៀតណាមដឹកនាំដោយប្រធាន Phung
Quoc Hien បានទៅឃ្លាំមើលស្ថានភាពអនុវត្តគំរោងការណ៍កសាងផ្លូវហាយវៃ Noi
 Bai – Lao Cai ។ គំរោងការណ៍ផ្លូវហាយវៃ Noi Bai – Lao Cai ដោយអគ្គក្រុមហ៊ុន
វិនិយោគ អភិវឌ្ឍន៍ផ្លូវហាយវៃវៀតណាមចំណុះក្រសួងគមនាគមដឹកជញ្ជូនវៀត
ណាមធ្វើជាវិនិយោគិន។ ផ្លូវនេះមានប្រវែង ២៦៤ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តក្រុង
ចំនួន ៥ គឺ៖ ទីក្រុង ហាណូយ ខេត្ត Vinh Phuc  ខេត្ត Phu Tho ខេត្ត Yen Bai និង
ខេត្ត Lao Cai ។ ផ្លូវហាយវៃ នេះគឺជាសំណងជាតិសំខាន់ក្នុងកម្មវិធីសហប្រតិបត្តិ
ការរវាងរដ្ឋាភិបាលទាំង ២ វៀតណាមនិងចិនអំពីការកសាងនិងការអភិវឌ្ឍន៍
របៀងចំនួន ២ និង ខ្សែក្រវាត់ សេដ្ឋកិច្ចស្នូល។ នេះគឺជារបៀង Kunming (ចិន)
 – Lao Cai – ហាណូយ – Hai Phong របៀង Naning (ចិន) – Lang Son – ហាណូយ
 – Hai Phong និងខ្សែក្រវាត់សេដ្ឋកិច្ច តំបន់ឆ្នេរសមុទ្រឈូងសមុទ្រ  Bac Bo។
 ជាពិសេស គំរោងការណ៍នេះមានអត្ថន័យ ជួបប្រាស្រ័យវប្បធម៌ សេដ្ឋកិច្ច សង្គម របស់បណ្ដាប្រទេសក្នុងមហាអនុតំបន់ទន្លេ មេគង្គ៕

ការងារឃ្លាំមើលការអនុវត្តគំរោងការណ៍កសាងផ្លូវហាយវៃ Noi Bai – Lao Cai - ảnh 1
គំរោងការណ៍កសាងផ្លូវហាវៃ Noi Bai – Lao Cai ។ (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ