ការងារត្រៀមរៀបចំឲ្យមហាពិធីវិសាកបូជាអង្គការសហប្រជាជាតិ២០១៤បានសំរេច

ការងារត្រៀមរៀបចំឲ្យមហាពិធីវិសាកបូជាអង្គការសហប្រជាជាតិ២០១៤បានសំរេច - ảnh 1
ការងារត្រៀមរៀបចំឲ្យមហាពិធីវិសាកបូជាអង្គការសហប្រជាជាតិ២០១៤បានសំរេច (VOV)

        Vovworld-មហាពិធីវិសាកបូជាអង្គការសហប្រជាជាតិ Vesak ឆ្នាំ២០១៤នឹង​ត្រូវបានសមាគមពុទ្ធសាសនាវៀតណាមទទួលរៀបចំចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១១
ឧសភានៅវត្ត Bai Dinh ខេត្ត Ninh Binh ជាមួយការចូលរួមរបស់ដំណាង​អន្តរជាតិ
​ចំនួនជិត១៥០០នាក់។ មហាពិធីវិសាកបូជា Vesak ឆ្នាំនេះមាន​ប្រធានបទ “ពុទ្ធ
សាសនារួមចំណែកអនុវត្តសមិទ្ធិគោលដៅអភិវឌ្ឍន៍ហសសវត្ស​រ៌របស់​អង្គការ
សហប្រជាជាតិ”។ មហាពិធីវិសាកបូជាឆ្នាំនេះនឹងមានដំណាង​អន្តរជាតិជិត
១៥០០នាក់បានចូលរួម ក្នុងនោះតាមគំរោងមានឧបនាយករដ្ឋមន្ត្រី​ថៃ ព្រះមហាក្សត្រកម្ពុជានិងមន្ត្រីជាន់ខ្ពស់ថ្នាក់ដឹកនាំដំណាងសមាគមពុទ្ធ​សាសនា​មកពីប្រទេសចំនួន៩៥។ ក្នុងក្របខ័ណ្ឌមហាពិធីនឹងមានសិក្ខាសាលា​ចំនួន៥
សំដៅរកឃើញទិសដើរនិងដំណោះស្រាយសំរាប់វិបត្តិជំលោះដើម្បីរួមគ្នាអនុវត្ត
សមិទ្ធិគោលដៅរបស់អង្គការសហប្រជាជាតិ។

        ទន្ទឹមនឹងនោះ ក្នុងក្របខ័ណ្ឌមហាពិធីវិសាកបូជា Vesak ឆ្នាំនេះ សមាគម​ពុទ្ធ​សាសនាវៀតណាមបានរៀបចំពិធីបុណ្យព្រលឹងវប្បធម៍ ផ្សារណាត់វប្បធម៍​ពុទ្ធ
សាសនា កម្មវិធីសិល្បៈជាដើម។ នៅសន្និសីទកាសែតនារសៀលថ្ងៃទី​២៨មេសា
ព្រះតេជ្ជគុណ Thich Thanh Nhieu អនុប្រធានអចិន្ត្រៃយ៍មជ្ឈឹម​សមាគម​ពុទ្ធ​សាសនាវៀតណាមបានឲ្យដឹងថា៖

        “យើងខ្ញុំគ្រោងនឹងមានពុទ្ធសាសនិកប្រមាណ១ម៉ឺននាក់បានចូលរួមពីព្រោះ​ថាក្នុងបុណ្យនិទាឃៈរដូវកន្លងមក ជារៀងរាល់ថ្ងៃវត្ត Bai Dinh បានទទួល​មនុស្ស
ប្រមាណ១ម៉ឺននាក់។ យើងខ្ញុំបានត្រៀមសាលប្រជុំធំ និងម្ហូបអាហារ​៤ម៉ឺន​ចំណែក។​
បន្លែបានយកពី Da Lat មក អាហារបួសយកពីទីក្រុងហូជីមិញ។ មហាពិធីមានការ
ចូលរួមរបស់អ្នកស្ម័គ្រចិត្តរាប់ពាន់នាក់៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ