ការចរចារ “១០ឆ្នាំអនុវត្តអនុសញ្ញាការពារបេតិកភ័ណ្ឌវប្បធម៍អរូបីយ៍”។

ការចរចារ “១០ឆ្នាំអនុវត្តអនុសញ្ញាការពារបេតិកភ័ណ្ឌវប្បធម៍អរូបីយ៍”។ - ảnh 1
ការចរចារ “១០ឆ្នាំអនុវត្តអនុសញ្ញាការពារបេតិកភ័ណ្ឌវប្បធម៍អរូបីយ៍”។ (vov.vn)



        VOV-នាថ្ងៃទី២៤កក្កដានៅទីក្រុងហាណូយ គណៈកម្មាធិការជាតិ
UNESCO វៀត​ណាម​(ក្រសួងការបរទេស) បានរៀបចំការចរចារ“១០ឆ្នាំអនុវត្ត
អនុសញ្ញា​ការពារ​​បេតិកភ័ណ្ឌ​វប្បធម៍អរូបីយ៍-អ្វីដែលធ្វើបាននិងមិនទាន់ធ្វើបាន
-ទិសដៅនាអនាគត”។​ ថ្លែង​មតិបើក​ការ​ចរចារ លោកស្រី Sun Lei ដំណាង
ការិយាល័យ UNESCO ប្រចាំ​នៅ​វៀតណាម​បាន​ចាត់​ទុក​ថា​វៀតណាមកំពុង
ខំប្រឹងប្រែងក្នុងការអនុវត្ត​អនុសញ្ញា​ UNESCO  អំពីការពារ​បេតិកភ័ណ្ឌវប្បធម៍
អរូបីយ៍ តាមរយៈនោះបង្ហាញកិច្ចសន្យា​ជាតិ​ក្នុងការអភិរក្សនិង​ពង្រីក​នូវតំលៃ
របស់បណ្ដាបេតិកភ័ណ្ឌវប្បធម៍​បេតិកភ័ណ្ឌ​ធម្មជាតិនៃប្រទេសជាតិ។

        នៅការចរចារ បណ្ដាដំណាងបានប្រមូលផ្ដុំវាយតំលៃកំណាត់ផ្លូវ១០ឆ្នាំ
​ការពារ​​និង​ពង្រីកតំលៃរបស់បេតិកភ័ណ្ឌវប្បធម៍អរូបីយ៍របស់វៀតណាម។
លោក Nguyen Duc Tang កម្មាភិបាលការិយាល័យ UNESCO ហាណូយ បាន​
ដាក់​ចេញ​សំណើរ​មួយចំនួន​ក្នុង​​កិច្ចការ​ការពារបេតិកភ័ណ្ឌវប្បធម៍អរូបីយ៍នៅ
វៀតណាម។ នោះ​គឺ បង្កើនយន្តការ​ការពារ​បន្ទាន់បណ្ដាបេតិកភ័ណ្ឌវប្បធម៍
អរូបីយ៍​លើកទឹកចិត្ត​និងជំរុញសហគមន៍​ចូលរួម​ផ្ទាល់​ក្នុងការគ្រប់គ្រង
បេតិកភ័ណ្ឌវប្បធម៍អរូបីយ៍ជា​ដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ