ការជួបមុខអាជីវករវៀតណាមនៅឯបរទេសនិងអាជីវករក្នុងប្រទេសលើកទី២។
(VOV) /  
|
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Hoang Trung Hai (vov.vn) |
VOV-នាព្រឹកថ្ងៃទី៧សីហានៅទីក្រុង Da Lat ខេត្ត Lam Dong បានប្រព្រឹត្ត
ទៅកម្មវិធី “ការជួបមុខ អាជីវករវៀតណាមនៅឯបរទេសនិងអាជីវករក្នុងប្រទេស
លើកទី២” ជាមួយការចូលរួមរបស់អង្គភាពអាជីវកម្ម អាជីវករវៀតណាមនៅក្នុង
និងក្រៅប្រទេសចំនួន៥រយនាក់។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម
លោក Hoang Trung Hai បានអះអាងថាសហគមន៍ជនវៀតណាមនៅឯបរទេសជាផ្នែកមួយមិនអាចកាត់ផ្ដាច់ចេញរបស់សហគមន៍ប្រជាជាតិវៀតណាម និងជាស្ពាន់
តភ្ជាប់សំខាន់ក្នុងទំនាក់ទំនងអន្តរជាតិរបស់វៀតណាមជាមួយបណ្ដាប្រទេស។ ក្នុងនោះជួរអាជីវករជនវៀតណាមនៅឯបរទេសដើរតួនាទីដ៏សំខាន់។ដើម្បីបង្កើនប្រសិទ្ធភាពរបស់បណ្ដាកម្មវិធីជួបមុខ ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានចាត់
ទុកថា៖
“ទីមួយ វាយតំលៃលទ្ធផលការងារចលនាតភ្ជាប់អង្គភាពអាជីវកម្មវៀតណាមនៅក្នុងនិងក្រៅប្រទេសពិសេសគឺក្រោយសិក្ខាសាលាជួបមុខអាជីវករវៀតណាមនៅឯបរទេសនិងអាជីវករក្នុងប្រទេសលើកទី១។ ទី២ ធ្វើឲ្យច្បាស់រាល់ការលំបាកភាពងាយស្រួលសក្ដានុភាពក្នុងដំណើរការសហប្រតិបត្តិការអាជីវកម្មនិងនាំចេញ
ទំនិញវៀតណាម។ ទី៣គឺ ផ្លាស់ប្តូរអំពីការជួយឧបត្ថម្ភបើកទូលាយទីផ្សារលើក
កំពស់សមត្ថភាពប្រគួតប្រជែង ទន្ទឹមនឹងនោះលើកមតិជាមួយរដ្ឋអំពីយន្តការគោលនយោបាយចាំបាច់ដើម្បីពង្រីកយ៉ាងល្អបំផុតសមត្ថភាពរបស់ជួរអាជីវករចូលរួមកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ៕”
-VOV