ការធ្វើវិសោធនកម្មនិងបំពេញបន្ថែម មាត្រាមួយចំនួននៃបទបញ្ញាត្តិអំពីការលើកលែងទិដ្ឋាការអោយជនវៀតណាមរស់នៅឯបរទេស
(vov5) /  
(VOVworld)-រដ្ឋាភិបាលវៀតណាមទើបនឹងចេញផ្សាយការធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃបទបញ្ញាត្តិ អំពីការលើកលែងទិដ្ឋាការ អោយជនវៀតណាម រស់នៅឯបរទេស ក្នុងសេចក្ដីសម្រេចលេខ 135/2007។
|
ជនវៀតណាមនៅCanberraសប្បាយរីករាយទទួលលខិតលើកលែងទិដ្ឋាការ(http://quehuongonline.vn) |
តាមនោះ ការធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាទី 3 ចំណុចទី 4 ៖ ស្ថាប័នមានសមត្ថកិច្ចផ្តល់លិខិតលើកលែងទិដ្ឋាការ ក្នុងរយះពេល 5ថ្ងៃធ្វើការ ចាប់ពីថ្ងៃទទួលបានសំណុំឯកសារគ្រប់គ្រាន់។ បំពេញបន្ថែមមាត្រាទី 4 ចំណុចទី 5 ៖ សំណុំឯកសារស្នើផ្ដល់ លិខិតលើកលែងទិដ្ឋាការ បានធ្វើជាក្រុមៗ។ ធ្វើវិសោធនកម្ម មាត្រាទី 6 ៖ ជនវៀតណាមឆ្លងដែន ដោយ លិខិតលើកលែងទិដ្ឋាការ បានស្នាក់នៅវៀតណាមមិនអោយហួសរយះពេល 90 ថ្ងៃ ។ ប្រសិនបើមានតម្រូវការស្នាក់នៅ លើសពី 90ថ្ងៃ ត្រូវបានបណ្ដាស្ថាប័ន អង្គការ បុគ្គលនៅវៀតណាមធានា និង មានមូលហេតុសមហេតុសមផល គឺត្រូវបានពិនិត្យមើល និងអនុ្្ញាត្តិអោយពន្យាពេលបន្ថែម ប៉ុន្តែមិនហួសពី 90ថ្ងៃ។ បទបញ្ញាត្តិនេះមានសុពលភាពចាប់ពីថ្ងៃទី 15 មេសា ឆ្នាំ2012៕
-vov5