ការធ្វើសមយុទ្ធពិតទប់ទល់នឹងគ្រោះធម្មជាតិ Ardex – 13

ការធ្វើសមយុទ្ធពិតទប់ទល់នឹងគ្រោះធម្មជាតិ Ardex – 13 - ảnh 1
ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai (http://baodientu.chinhphu.vn/)

  (VOV)_នាព្រឹកថ្ងៃទី ២៣ តុលា នៅឃុំ Thuy An ស្រុក Ba Vi ទីក្រុង​ហាណូយ  បានប្រព្រឹត្តទៅការធ្វើសមយុទ្ធពិតទប់ទល់នឹងគ្រោះធម្មជាតិ និង​ជួយសង្គ្រោះ មនុស្សធម៌ ឆ្នាំ ២០១៣ (Ardex – 13​)​ដោយមានការចូលរួមរបស់ប្រទេស​អាស៊ាន ចំនួន១០ និងប្រទេសសង្កេតការ ដូចជា៖​ជប៉ុន ចិន កូរ៉េខាងត្បូង ​អូស្ត្រាលី អាមេរិក និងបណ្ដាអង្គការរបស់អង្គការសហប្រជាជាតិ ព្រមទាំងអង្គការអន្តរជាតិនានា។
 នេះគឺជាឱកាសដើម្បីបណ្ដាប្រទេសរួមគ្នា​អនុវត្ត ​វាយតំលៃ អំពី​បណ្ដាបញ្ហាក្នុង ការរៀបចំ បង្ការ ទប់ទល់នឹងសកម្មភាពជួយ​សង្គ្រោះបន្ទាន់…។ល។ការធ្វើសម យុទ្ធពិតនេះមានការចូលរួមពីអ្នកជំនាញការ​ជាង២,០០០នាក់ និងមធ្យោបាយ  សម្ភារះរាប់រយគ្រឿង។ Ardex – 13ត្រូវបានវាយ​តំលៃជាការធ្វើសមយុទ្ធ​មាន​ទ្រង់​ទ្រាយធំបំផុតពីមុនមក ក្នុងបណ្ដាការ​ធ្វើសមយុទ្ធទប់ទល់នឹងគ្រោះធម្មជាតិនៅ
វៀតណាម​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ