ការប្រឡង់សម្ដែងបាញ់កាំជ្រួចផ្កាអន្តរជាតិ Da Nang ឆ្នាំ២០១៣។

ការប្រឡង់សម្ដែងបាញ់កាំជ្រួចផ្កាអន្តរជាតិ Da Nang ឆ្នាំ២០១៣។ - ảnh 1
ការប្រឡង់សម្ដែងបាញ់កាំជ្រួចផ្កាអន្តរជាតិ Da Nang ឆ្នាំ២០១៣។ (vov.vn)


        VOV-ការប្រឡង់បាញ់កាំជ្រួចផ្កាអន្តរជាតិ Da Nang ឆ្នាំ២០១៣ជាមួយ​
ប្រធានបទ “សេចក្តីស្នេហ៍ទន្លេ Han” ត្រូវបានរៀបចំក្នុងរាត្រីចំនួនពីរ​ទី២៩និង
៣០​មេសាឆ្នាំ២០១៣ ជាមួយការចូលរួមរបស់ក្រុមចំនួន៥មកពីរុស្ស៊ី អ៊ីតាលី
ជប៉ុន អាមេរិកនិងក្រុមម្ចាស់ផ្ទះ Da Nang (វៀតណាម)។ បញ្ចប់ការប្រឡង់
គណៈចាត់​តាំង​បានប្រគល់រង្វាន់ថ្នាក់ទី១សមរាប់ក្រុមមកពីអាមេរិក ក្រុមរៀបចំ
ណាត់​ថ្នាក់​ទី​២ចំនួន២ក្រុមគឺជប៉ុនមិងអ៊ីតាលី ក្រុមរៀបចំណាត់ថ្នាក់ទី៣ចំនួន២
ក្រុម​គឺវៀត​ណាម​​និង​រុស្ស៊ី។ ក្នុងរាត្រីទី២(ថ្ងៃទី៣០មេសា) ក្រុមជប៉ុនបាននាំមក
ឲ្យ​ទស្សនិកជន​ប្រធានបទពិសេសមួយ “ចំការមួយលើអាកាស”។ Tamaya បាន
គូរ​ឡើង​អាកាសនូវចំការជប៉ុនមួយលើទន្លែ Han។ ក្នុងពេលនោះក្រុមអាមេរិក
ជាមួយ​ប្រធានបទ “រូបរាងអូនរាត្រីនេះ”បាននាំមកឲ្យទស្សនិកជនរាត្រីមួយ
ជាមួយរាល់​បទ​ចម្រៀងស្នេហ៍សំរាប់ទន្លេ Han ដ៏ស្អាត។ ការប្រឡង់សម្ដែងបាញ់
កាំជ្រួចផ្កា​អន្តរជាតិ Da Nang ឆ្នាំ២០១៣ បានទាក់ទាញភៀវទេសចរណ៍ជិត៤
សែននាក់នៅ​ក្នុង​និង​ក្រៅប្រទេស (កើនឡើងជិត១៥%បើប្រៀបនឹងឆ្នាំ២០១២)។​
ការប្រឡង់​បាញ់​កាំជ្រួចផ្កាអន្តរជាតិលើកទី៧នឹងបានរៀបចំក្រោយរយៈពេល
២ឆ្នាំ នាឆ្នាំ​២០១៥៕  

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ