ក្រុមធនាគារពិភពលោកបានចេញផ្សាយក្របខ័ណ្ឌ ដៃគូថ្នាក់ជាតិជាមួយ វៀតណាមដំណាក់កាល២០១៧-២០២២

(VOVWORLD) -នាថ្ងៃទី១៤ ខែកញ្ញានៅទីក្រុងហាណូយក្រុមធនាគារពិភពលោកប្រចាំនៅវៀតណាមបានប្រកាស៖ក្របខ័ណ្ឌដៃគូថ្នាក់ជាតិ (CPF) ជាមួយវៀតណាមក្នុងដំណាក់កាល 2017 - 2022។ ថ្លែងនៅទីនេះ នាយកក្រុមធនាគារពិភពលោក នៅវៀតណាមលោក Ousmane Dione បានអះអាងថា៖ 
ក្រុមធនាគារពិភពលោកបានចេញផ្សាយក្របខ័ណ្ឌ  ដៃគូថ្នាក់ជាតិជាមួយ វៀតណាមដំណាក់កាល២០១៧-២០២២ - ảnh 1ក្រុមធនាគារពិភពលោកបានចេញផ្សាយក្របខ័ណ្ឌ  ដៃគូថ្នាក់ជាតិជាមួយ វៀតណាម 

នាថ្ងៃទី១៤ ខែកញ្ញានៅទីក្រុងហាណូយក្រុមធនាគារពិភពលោកប្រចាំនៅវៀតណាមបានប្រកាស៖ក្របខ័ណ្ឌដៃគូថ្នាក់ជាតិ (CPF) ជាមួយវៀតណាមក្នុងដំណាក់កាល 2017 - 2022។ ថ្លែងនៅទីនេះ នាយកក្រុមធនាគារពិភពលោក នៅវៀតណាមលោក Ousmane Dione បានអះអាងថា៖ ក្របខ័ណ្ឌដៃគូថ្នាក់ជាតិគឺជាដំណាក់កាលថ្មីមួយក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងវៀតណាមនិងធនាគារពិភពលោក (WBG) ដើម្បីគោលដៅអភិវឌ្ឍន៍រួមរបស់ប្រទេសជាតិគឺភាពរុងរឿង សមភាពនិងនិរន្តរភាព។ លោក Ousmane Dione បាននិយាយថា៖

"ក្របខ័ណ្ឌដៃគូថ្នាក់ជាតិបានកំណត់ទិសដៅជាក់ស្តែងនិងកំណត់នូវតំបន់នៃកិច្ចសហប្រតិបត្តិការដើម្បីជួយដោះស្រាយបញ្ហាប្រឈមបច្ចុប្បន្នរបស់វៀតណាមនិងបញ្ហាប្រឈមក្នុងការអភិវឌ្ឍន៍។ ការអភិវឌ្ឍន៍នេះក៏កំណត់វិធីសាស្ត្រនិងគោលការណ៍នានានៅក្នុងការចូលរួមរបស់ WBG រួមមានការជ្រើសរើសការចូលរួមក្នុងវិស័យសំខាន់ៗ ។"។

នៅក្នុងពិធីនេះផងដែរក្រុមធនាគារពិភពលោកបានអះអាងហើយសង្ឃឹមថានឹងបន្តកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយភាគីវៀតណាមនិងដៃគូអភិវឌ្ឍន៍ដើម្បីអនុវត្តក្របខ័ណ្ឌដៃគូប្រកបដោយប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ