ការសន្ទនាអំពីសមាហរណ្ណកម្មសេដ្ឋកិច្ចតំបន់ភាគកណ្តាលនឹងតីង្វៀង
VOV-ព្រឹកថ្ងៃទី២៨ឧសភា នៅទីក្រុងDa Nang ក្រសួងការបរទេសវៀតណាមបាន
រៀបចំការសន្ទនា ធ្វើសមាហរណ្ណកម្មសេដ្ឋកិច្ចតំបន់ភាគកណ្តាលនឹង តីង្វៀង សំដៅវាយតំលៃចំពោះការធ្វើសមាហរណ្ណកម្មសេដ្ឋកិច្ចអន្តរជាតិរបស់វៀតណាម
ដំណាក់កាល២០០១-២០១០។ក្នុងរយះពេល២៥ឆ្នាំផ្លាស់ប្តូរថ្មី វៀតណាមបាន
មានការរីកចំរើនយ៉ាងខ្លាំងក្លាក្នុងការធ្វើសមាហរណ្ណកម្មសេដ្ឋកិច្ចអន្តរជាតិ។គិត
មកដល់សព្វថ្ងៃនេះវៀតណាមបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេស
ចំនួន ១៨០ ក្នុងចំណោមប្រទេសជាសមាជិកអង្គការសហប្រជាជាតិទាំង១៩៣។វៀតណាមបានទទួលរ៉ាប់រងតួរនាទីជាសមាជិកមិនអចិន្ត្រីយ៏ក្រុមប្រឹក្សាសន្តិ
សុខអង្គការសហប្រជាជាតិអាណាត្តិ២០០៨-២០០៩នឹងប្រធានអាស៊ានឆ្នាំ២០១០ប្រកបដោយជោគជ័យ។ថ្លែងមតិនៅក្នុងការសន្ទនា លោក Dang Dinh Quy នាយកសាលាសភាបណ្ឌិតការទូត បានឲ្យដឹងថា៖
នេះជាមតិនឹងព័ត៍មានល្អដើម្បីវាយតំលៃជាទូទៅនូវដំណើរការធ្វើសមាហរណ្ណកម្ម
របស់វៀតណាមក្នុងរយះពេលកន្លងទៅ។ព្រមទាំង ពិនិត្យមើលបណ្តាតំរូវការ
វិធានការណ៏ ទឹសដៅក្នុងរយះពេលខាងមុខដើម្បីការធ្វើសមាហរណ្ណកម្មអន្តរជាតិ
ផ្តល់មកនូវប្រសិទ្ធភាពជាក់ស្តែងជាពិតៗនឹងជាបែបផែនសំខាន់ដើម្បីទទួលបាន
គោលដៅអភិវឌ្ឌ្យបំរើប៉ុព្វហេតុការពារយ៉ាងមាំមូនលិទ្ធិសង្គមនិយមរបស់យើង៕
|
ការសន្ទនាអំពីសមាហរណ្ណកម្មសេដ្ឋកិច្ចតំបន់ភាគកណ្តាលនឹងតីង្វៀង (Image: Internet) |