ខេត្ត Phu Tho ត្រៀមខ្លួន​ជាស្រេចទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​ក្នុង​ឱកាស​សែនខួបស្ដេច Hung ឆ្នាំ​២០១៩

(VOVWORLD) -ពិធីសែនខួបស្ដេច Hung និង ពិធីបុណ្យវិហារស្ដេច Hung ឆ្នាំ២០១៩ នឹងប្រព្រឹត្តិទៅជាផ្លូវការនាប៉ុន្មានថ្ងៃខាងមុខ។ សកម្មភាពវប្បធម៌ជាច្រើននឹងបានរៀបចំឡើងនៅទូទាំងខេត្ត Phu Tho។ នាបច្ចុប្បន្ននេះ ការងារត្រៀមរៀបចំឲ្យពិធី សែនខួបស្ដេច Hung បានសម្រេចជាស្ថាពរហើយ។
ខេត្ត Phu Tho ត្រៀមខ្លួន​ជាស្រេចទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​ក្នុង​ឱកាស​សែនខួបស្ដេច Hung ឆ្នាំ​២០១៩ - ảnh 1 ស្តង់មួយនៅខេត្ត Phu Tho
 

ដើម្បីបម្រើតម្រូវការរបស់ភ្ញៀវទេសចរអញ្ជើញមកចូលរួមបុណ្យនោះ មន្ទីរព័ត៌មាន និងផ្សព្វផ្សាយខេត្ត Phu Tho បានកសាងកម្មវិធីប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានអំពី វិហារស្ដេច Hung សម្រាប់ភ្ញៀវទេសចរនៅ វិហារស្ដេច Hung ។ លោក  Trinh Hung Son ប្រធានមន្ទីរព័ត៌មាន និងផ្សព្វផ្សាយខេត្ត Phu Tho បានឲ្យដឹងថា៖

“មន្ទីរព័ត៌មាន និងផ្សព្វផ្សាយខេត្ត Phu Tho បានរួមសហការជាមួយមណ្ឌលកេរ្តិ៍តំណែលប្រវត្តិសាស្ត្រ វិហារស្ដេច Hung កសាងកម្មវិធីទូរស័ព្ទស្មាតហ្វូន ដើម្បីជួយណែនាំផ្លូវ និងការអនុវត្តពិធីការតាមការកំណត់ជូនភ្ញៀវទេសចរ នៅ វិហារស្ដេច Hung ។ លើសពីនេះទៅទៀត ប្រជាជននៅទូទាំងប្រទេសអាចតាមដានរាល់សកម្មភាពនៃពិធីសែនខួបស្ដេច Hung និងតម្លៃប្រវត្តិសាស្ត្រនៃបណ្ដាប្រាសាទ វត្តអារាមនៅផ្ទៃប្រាសាទ Hung ផងដែរ”។

 ក្នុងក្របខ័ណ្ឌនៃសកម្មភាពសម្ដែងសិល្បៈ ភាពវប្បធម៌ និងកីឡាបម្រើពិធីសែនខួបស្ដេច Hung - ពិធីបុណ្យ វិហារស្ដេច Hung ឆ្នាំ២០១៩ នោះ នាថ្ងៃទី ១០ ខែមេសា នៅមណ្ឌលកេរ្តិ៍តំណែលប្រវត្តិសាស្ត្រ វិហារស្ដេច Hung បានប្រព្រឹត្តិទៅពិធីបើកមហោស្រពបោះជំរំ សិល្បៈមហាជន និងចម្រៀងប្រជាប្រិយខេត្ត Phu Tho។ លោក Nguyen Dac Thuy ប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត  Phu Tho បានឲ្យដឹងថា៖

“មហោស្រពបោះជំរំ សិល្បៈមហាជន ចម្រៀង xoan ចម្រៀង ប្រជាប្រិយ របស់ ខេត្ត Phu Tho ឆ្នាំ២០១៩ សំដៅបម្រើជនរួមជាតិទៅបុណ្យ។ មហោស្រពបោះជំរំនេះ បានរំលឹកអំពីផ្ទះល្វែងរបស់ប្រជាជនវៀតណាម ដែលមានលក្ខណៈវប្បធម៌របស់សករាជស្ដេច Hung។ តាមនោះ យើងខ្ញុំមានគោលបំណងចង់នាំមកនូវបរិយាកាសដ៏កក់ក្ដៅ និងពិសិដ្ឋនៃជំនឿសែនខួបស្ដេច Hung ទៅកាន់ប្រជាជន និងភ្ញៀវទេសចរមកពីគ្រប់ទិសទីផងដែរ”។

មហោស្រពបោះជំរំ វប្បធម៌នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ