ខេត្តPhu Tho ត្រៀមរៀបចំពិធីទទួលលិខិតបេតិកភ័ណ្ឌពិភពលោកអំពី÷ជំនឿធ្វើសក្ការបូជាស្ដេច Hung

(VOV)_ពិធីទទួល លិខិតបេតិកភ័ណ្ឌពិភពលោកអំពី÷ជំនឿធ្វើសក្ការ​បូជា​ស្ដេច
Hung នឹងប្រព្រឹត្តទៅក្នុងឱកាសបើកពិធីបុណ្យវិហារ Hung នាថ្ងៃទី ១៤ មិនា គិតតាម
ច័ន្ទគតិ។ លោក Ha Ke San អនុប្រធាន​គណះកម្មា​ធិការប្រជាជនខេត្ត Phu Tho បាន អោយដឹងថា÷ កម្មវិធីនេះ​រួមមាន​២​ផ្នែក​ ផ្នែកបួងសួង និងផ្នែកសិល្បះ។ លោក Ha
Ke San បាន​អោយ​ដឹងថា÷

        “ តាមគំរោង ឆ្នាំនេះចំនួនជនរួមជាតិក្នុងទូទាំងប្រទេស ក៏ដូចជាភ្ញៀវ​ទេសចរណ៍  ជនវៀតណាមនៅឯបរទេសនឹងមកដល់វិហារ Hung ជាច្រើន​កុះករណាស់  ដូច្នេះ ការងារត្រៀមរៀបចំត្រូវបានជំរុញលឿន។ ”

        នាថ្ងៃទី ៦ ធ្នូ ឆ្នាំ២០១២ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់​អង្គការសហ ប្រជាជាតិ (UNESCO) ទទួលស្គាល់ជំនឿសាសនាស្ដេច Hung ជាបេតិកភ័ណ្ឌវប្បធម៌ អរូបីមនុស្សលោក៕

ខេត្តPhu Tho ត្រៀមរៀបចំពិធីទទួលលិខិតបេតិកភ័ណ្ឌពិភពលោកអំពី÷ជំនឿធ្វើសក្ការបូជាស្ដេច Hung - ảnh 1
ពិធីបុណ្យ Hung (www.vista.net.vn -)


ប្រតិកម្មទៅវិញ

ផ្សេងៗ