គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍នៅអាស៊ានត្រៀមរៀបចំឲ្យ AMM លើកទី ៤៩


គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍នៅអាស៊ានត្រៀមរៀបចំឲ្យ AMM លើកទី ៤៩ - ảnh 1
គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍នៅអាស៊ានត្រៀមរៀបចំឲ្យ AMM លើកទី ៤៩ (Image: VNA)

(VOVworld)  -  នាថ្ងៃទី ២១ កក្កដា សន្និសីទគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍
អាស៊ានលើកទី ១១ បានប្រព្រឹត្តទៅក្រោមការធ្វើអធិបតីរបស់ឯកអគ្គរដ្ឋទូតឡាវ
ប្រចាំ នៅអាស៊ាន លោក Latsaky Keomani នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ។
គណៈប្រតិ​ភូវៀតណាមដឹកនាំដោយឯកអគ្គរដ្ឋទូត តំណាងអចិន្ត្រៃយ៍របស់
វៀតណាមប្រចាំនៅ អាស៊ាន បានចូលរួមសន្និសីទលើកនេះ។ វាយតំលៃអំពី
តួនាទីរបស់វៀតណាមក្នុង សម័យពិភាក្សារួមក្នុងសន្និសីទលើកនេះ លោក
Nguyen Hoanh Nam បានឲ្យដឹងថា៖

        «ក្នុងកិច្ចប្រជុំលើកនេះ វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងដំណើរការ
 ពិភាក្សារ។ ជាពិសេស ក្នុងតួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនងរវាង
អាស៊ាន និងឥណ្ឌា វៀតណាមរួមចំណែកយ៉ាងសកម្មក្នុងការកសាងផែនការ
ធ្វើសកម្មភាពរវាង អាស៊ាននិងឥណ្ឌានាពេលខាងមុខ ជាពិសេស នាឆ្នាំ
២០១៧ ខាងមុខ អាស៊ាននិង ឥណ្ឌានឹងរៀបចំពិធីរំលឹកខួបលើកទី ២៥ ឆ្នាំ
ទិវាងបង្កើតទំនាក់ទំនង ក៏ដូចជា កម្មវិធី ធ្វើសកម្មភាពរបស់​អាស៊ាន-
ឥណ្ឌា​នាប៉ុន្មានឆ្នាំខាងមុខ។»

        នាថ្ងៃតទី ២២ កក្កដា សន្និសីទមន្ត្រីជាន់ខ្ពស់អាស៊ានត្រៀមរៀបចំខ្លឹមសារ
 របៀបវារៈនឹងត្រូវបានរៀបចំឡើង ព្រមទាំង ឯកសារសំខាន់មួយចំនួននឹង
ត្រូវបាន អនុម័តនៅបណ្ដាសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៤៩
 (AMM លើកទី ៤៩) និងសន្និសីទពាក់ព័ន្ធនានាដែលនឹងបើកជាផ្លូវការនា
ថ្ងៃទី ២៤ កក្កដា ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ