គណៈកម្មាធិការបញ្ជាណែនាំកម្មវិធីគោលដៅជាតិកសាងជនបទថ្មិបូកសរុបការងារឆ្នាំ២០១៣
|
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh (VOV) |
(VOV)_ថ្លែងមតិនៅក្នុងសន្និសីទបូកសរុបការងារនៃ គណៈកម្មាធិការបញ្ជា
ណែនាំកម្មវិធីគោលដៅជាតិកសាងជនបទថ្មិឆ្នាំ២០១៣ នាព្រឹកថ្ងៃទី១២ មិនា
នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh បានអះ
អាងថា៖ ការកសាងជនបទថ្មីបានក្លាយទៅជាចលនាដ៏ទូលំទូលាយ ដោយមានការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូលនិងប្រជាជនទាំងមូល។ តាម
រយៈស្ថានភាពជាក់ស្ដែង ឃុំចំនួន១៤៤ទទួលបទដ្ឋានទាំង១៩ កម្មវិធីកំពុងក្លាយ ទៅជាការពិតជាក់ស្ដែង។ ស្ដីពីបទដ្ឋាននានាក្នុងការកសាងជនបទថ្មី ឧបនាយក
រដ្ឋមន្ត្រីបានស្នើគ្រប់ក្រសួង ស្ថាប័ន បន្តពិនិត្យឡើងវិញរាល់សំណើរ ដើម្បីកែលំ
អរ ណែនាំអនុវត្តប្រកបដោយជោគជ័យ…។ល។
ក្នុងឆ្នាំ ២០១៤ ប្រទេសទាំងមូលខំប្រឹងប្រែងមានឃុំពី៦០០ដល់៧០០ទទួលបានបទដ្ឋានអំពីជនបទថ្មី។ ដើម្បីអនុវត្តបានគោលដៅនេះ ដំណោះស្រាយស្នូល ដែលបានកំណត់នោះគឺ៖បណ្ដាក្រសួង ស្ថាប័នមជ្ឈឹម ត្រូវប្រមូលផ្តុំវិនិយោគអោយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា៖ គមនាគមន៍ ធារាសាស្ត្រ ទឹកស្អាត…។ល៕