គណះកម្មាធិការមុខរបរនេសាទត្រីតំបន់អាស៊ី-ប៉ាស៊ីហ្វីកប្រជុំនៅទីក្រុង Da Nang
នាព្រឹកថ្ងៃទី ១៧ កញ្ញា នៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម)តំ
ណាង នៃបណ្ដាប្រទេស ជាសមាជិក គណះកម្មាធិការមុខរបរនេសាទត្រី តំបន់
អាស៊ី-ប៉ាស៊ីហ្វីក បានប្រជុំពិភាក្សា អំពីរាល់បញ្ហាទាក់ទិនដល់ការគ្រប់គ្រង មុខ របរធ្វើអាជីវកម្ម និងចញ្ចឹមជលផល នៅក្នុងតំបន់។ សន្និសីទលើកនេះ បានមាន ការចូលរួម របស់ដំណាងជិត ១០០នាក់ មកពីប្រទេសជាសមាជិកចំនួន ២១។ ក្នុងរយះពេល៦ថ្ងៃធ្វើការ សន្និសីទនឹងប្រមូលផ្តុំពិភាក្សា ផ្លាស់ប្តូរយោបល់ អំពី សភាពការណ៍ និងនិន្នាការអភិវឌ្ឍន៍របស់របរធ្វើអាជីវកម្ម និងចញ្ចឹមជលផល
នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក។ ទន្ទឹមនឹងនោះ ដំណាងទាំងឡាយក៏ ពិភាក្សាអំពី
រាល់ដំណោះស្រាយសមស្របទៅនឹងបំរែបំរួលអាកាសធាតុ …ជាដើម។ អនុរដ្ឋ មន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ ជនបទវៀតណាម Vu Van Tam បានអោយ
ដឹងថា៖
“វៀតណាមជាសមាជិកមានការទទួលខុសត្រូវ របស់គណះកម្មាធិការមុខរបរ
នេសាទត្រី តំបន់អាស៊ី-ប៉ាស៊ីហ្វីក។ ក្នុងរយះពេល ប៉ុន្មានឆ្នាំកន្លងទៅ វៀតណាម បានមានការរួមវិភាគទានជាច្រើន ចូលក្នុងបញ្ហារួមក្នុងតំបន់ និង លើពិភពលោក លើវិស័យធ្វើអាជីវកម្ម និងចឹញ្ចឹមជលផល។ តាមនោះ វៀតណាមបានរៀនសូត្រ
ប្រការ ជាច្រើន ពីមិត្តភ័ក្ត ពិសេសគឺការបង្ការ ប្រឆាំងជំងឺ ក្នុងការចញ្ជឹមជលផល៕”
|
Image: Internet |